ក្រុមបាល់បោះសាកលវិទ្យាល័យអាស៊ីអឺរុបលើកពានជើងឯកជាតិយុវជនអាយុក្រោម១៨ឆ្នាំ

5197

ភ្នំពេញ ៖ការប្រកួតបាល់បោះជើងឯកជាតិយុវជនអាយុក្រោម១៨ឆ្នាំដែលចាប់ផ្ដើមពីថ្ងៃទី២មកនោះបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី១៦ធ្នូ លោកឈី សម្បត្តិអនុប្រធានសហព័ន្ធកីឡាបាល់បញកម្ពុជាបានចូលរួមក្នុងពិធីបិទការប្រកួតដែលធ្វើនៅវិទ្យាល័យព្រះស៊ីសុវត្ថិនេះ ។

1 (2)

ក្រុមបាល់ទះសាកលវិទ្យាល័យអាស៊ីអឺរុបប្រកួតផ្ដាច់ព្រ័ត្រឈ្នះក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបតែមួយបាល់គត់គឺក្នុងលទ្ធផលពិន្ទុ៤៧ទល់៤៥ ។ជ័យជំនះនេះបានធ្វើឲ្យក្រុមបាល់ទះសាកលវិទ្យាល័យអាស៊ីអឺរុបក្លាយជាក្រុមជើងឯកឯកក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបបានត្រឹមចំណាត់ថ្នាក់លេខ ២ ។ ចំពោះចំណាត់ថ្នាក់លេខ ៣បានទៅក្រុមVolunteer Basketball Team ។

ចំពោះចំណាក់នារីវិញនោះចំណាត់ថ្នាក់លេខ ១ បានទៅក្រុមកីឡាការិនិសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ។ចំនាត់ថ្នាក់លេខ ២បានទៅក្រុមសាលារៀនអន្តរទ្វីបអាមេរិកកាំង និង ចំណាត់ថ្នាក់លេខ ៣បានទៅក្រុមឌីអ៊ែល លីសឃីងភ្នំពេញ ។

លោកកៅ កាន់ណាលីអគ្គលេខាធិការសហព័ន្ធបានរាយការណ៍អោយដឹងថាការប្រកួតនេះមានក្រុមបាល់បោះ ចំនួន១៨ក្រុម ចូលរួម គឺ បុរស១២ក្រុម និងនារី៦ក្រុម ។ សម្រាប់បុសចែកចេញជា ៤ ពូល និង នារីចែកចេញជា២ពូល ។

ការប្រកួតសរុបមានចំនួន៣០ប្រកួតគឺប្រកួតវិលជុំក្នុងពូលមាន១៨ប្រកួតវគ្គជម្រុះ១ភាគ៤បុរសមាន៤ប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របុរស-នារីមាន៤ប្រកួត វគ្គផ្ដាច់ព្រ័ត្របុរស-នារីមាន៤ប្រកួត ។

ក្រុមដែលចូលរួមប្រកួតនោះ គឺ សហភាពយុវជនកម្ពុជាខេត្តសៀមរាប មានក្រុមបុរស-នារី ។ វិទ្យាល័យព្រះស៊ីសុវត្ថិ បុរសមួយក្រុម សាលាទួនហ្វា បុរសមួយក្រុម វិទ្យាល័យព្រែកស្លែងបុរសមួយក្រុម-នារីមួយក្រុម ។ Blank បុរសមួយក្រុម Volunteer Basketball Team បុរសមួយក្រុម ។ សាលារៀនពោធិ៍ចិនតុងទី១នារីមួយក្រុម ។ អង្គការភាពញញឹមនៃកុមារបុរសមួយក្រុមវិទ្យាល័យ ហ៊ុន សែន តាខ្មៅបុរសមួយក្រុម Alis នារីមួយក្រុម និង បុរសមួយក្រុមសាលារៀនអន្តរទ្វីបអាមេរិកកាំងបុរសមួយក្រុម នារីមួយក្រុម ។ ហែបភីច័ន្ទតារា នារីព្រែកថ្មីនារីមួយក្រុម និង Magic បុរសមួយក្រុម ។

ការប្រកួតនេះ ក្រុមជើងឯកបានមេដាយមាស១៥គ្រឿង ពាន ១ និងប្រាក់រង្វាន់១.៥០០.០០០រៀល លេខ២ បានមេដាយប្រាក់១៥គ្រឿងរង្វាន់១.០០០.០០០រៀល និងលេខ៣បានមេដាយសំរិទ្ធ១៥គ្រឿងនិងរង្វាន់៥០០.០០០រៀល ។

2 (2)

3