រកឃើញហើយក្រុមខ្លាំង ក្នុងព្រឹត្តិការណ៍ Sponsor Futsal Cupឆ្នាំ២០១៧សម្រាប់មណ្ឌលរាជធានីភ្នំពេញ

305

ភ្នំពេញៈ ព្រឹត្តិការណ៍ Sponsor Futsal Cupឆ្នាំ២០១៧សម្រាប់មណ្ឌលរាជធានីភ្នំពេញបានរកឃើញ ហើយ២ក្រុមដែលខ្លាំងសម្រាប់ត្រៀមខ្លួនឡើងទៅប្រកួតបន្តវគ្គផ្ដាច់ព្រ័ត្រ ។

ក្រុមរ៉ូលីងអេហ្វស៊ី (Rolling FC) បានក្លាយជាក្រុមជើងឯកសម្រាប់មណ្ឌលរាជធានីភ្នំពេញបន្ទាប់ពីប្រកួតផ្ដាច់ព្រ័ត្រយប់ថ្ងៃទី១៧ធ្នូឈ្នះក្រុមហូមស្ប៉ត អេហ្វស៊ី(Home Sport FC) ១ ទល់០ ទាំងប្រផិត ប្រផើយនោះ ។

សូមបញ្ជាក់ថានៅវគ្កពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រុមហូមស្ប៉ត អេហ្វស៊ី ឈ្នះក្រុមហ្វេនស្ប៉តអែហ្វធី (Fan Sport FT) ១ ទល់០នៅចុងម៉ោងទៅហើយ ឯ ក្រុម រ៉ូលីងអេហ្វស៊ីឈ្នះក្រុមខ្លាំងដានីញ៉ែល អេហ្វស៊ី (Daniel FC)៥ ទល់ ១ ។ទោះជាយ៉ាងណាក៏ក្រុមទាំង ២ នេះបានឡើងលេងវគ្គ១០ក្រុមចុងក្រោយដែរ ។

សម្រាប់ក្រុមចំណាត់ថ្នាក់លេខ១ នៃមណ្ឌលនីមួយៗ បានរង្វាន់លួងចិត្តចំនួន២.០០០.០០០រៀល ឯ ក្រុមលេខ២ បាន ១.៦០០.០០០រៀល ។ ចំពោះពានរង្វាន់ផ្ដាច់ព្រ័ត្រក្រុម លេខ ១បានមេដាយមាស ១២គ្រឿងថវិកាអម ១២លានរៀល និងភេសជ្ជៈSponsor ៦កេស ។ក្រុមលេខ២រង្វាន់អមមេដាយ ប្រាក់ទាំង១២ចំនួន៨លានរៀល និង លេខ ៣រង្វាន់អមមេដាយសំរិទ្ធ ១.៦០០.០០០រៀល ភេសជ្ជៈ Sponsor ៦កេស ។

ឆ្នាំនេះចំណាត់ថ្នាក់លេខ៤ក៏មានរង្វាន់លួងចិត្តដែរ គឺទឹកប្រាក់ចំនួន៣.២០០.០០០រៀល និង ភេសជ្ជៈ Sponsor ៦កេស ។ក្រុមដែលបានចំណាត់ថ្នាក់ ពីលេខ៥ដល់លេខ ១០បានរង្វាន២លានរៀល និង ភេសជ្ជៈ Sponsor ៦កេស ដូចគ្នា ។

ក្រៅពីនេះនៅមានថវិកា លើកទឹកចិត្តដល់ក្រុមFair Play ចំនួន៥០០.០០០រៀល និងរង្វាន់អ្នកទាត់បាល់បញ្ចូលទី បានច្រើនជាងគេអាស្រ័យ ទៅលើប្រាក់ពិន័យកាតលឿង និង កាតក្រហមរបស់កីឡាករ ។កាតលឿងពិន័យមួយម៉ឺនរៀល និងកាតក្រហមមួយពិន័យ ៣ម៉ឺនរៀល ។

photo_2017-12-17_21-13-49 [800x600]

photo_2017-12-17_21-14-18 [800x600]