ជា សំនៀង បានក្លាយជាម្ចាស់ខ្សែក្រវាត់បារលីប្លេករជ្ជកាលទី១

5429

ភ្នំពេញ:ជា សំនៀងក្លិបទ័ពឆ័ត្រយោង៩១១បានក្លាយជាម្ចាស់ខ្សែក្រវាត់បារលីប្លេករជ្ជកាលទី១ សម្រាប់ប្រភេទទម្ងន់៦៥គីឡូក្រាមបន្តាប់ពីប្រកួតឈ្នះអ្នកប្រដាល់ថៃផ្លាយ ណយ(Phlay Noy)ដោយពិន្ទុទាំប្រផិតប្រផើយនៅក្នុងការប្រកួត៥ទឹកពេញនោះ ។

ជាមួយនឹងជ័យជំនះនេះធ្វើឲ្យអ្នកប្រដាល់វ័យចំណាស់កម្ពុជារូបនេះក្លាយជាម្ចាស់ខ្សែក្រវាត់ដេលមានរង្វាន់អមចំនួន៥.០០០ដុល្លារ ។ចំណោះផ្លាយ ណយដែលមានចំណាត់ថ្នាក់លេខ២នោះបានរង្វាន់អមចំនួន៣.០០០ដុល្លារដែរ។នេះជាការប្រកួតលើសង្វៀនអាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី១៧ធ្នូ ។

អ្នកប្រដាល់ទាំង ២ រូបនេះកាលជួបគ្នាក្នុងវគ្គជម្រុះសន្សំពិន្ទុជា សំនៀងឈ្នៈផ្លាយ ណយទឹកទី ៣ តែលើកនេះសំនៀងឈ្នះផ្លាយ ណយដោយវេទនាបំផុត ។ ក្នុងចំណោមចៅក្រម ៥ រូបមាន៣រូបផ្ដល់ពិន្ទុឲ្យសំនៀងឈ្នះតែ២ រូបទៀតផ្ដល់ពិន្តុឲ្យផ្លាយ ណយឈ្នះ ។

លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរបាននិយាយថាសំនៀងឈ្នះផ្លាយ ណយនៅត្រង់ធ្វើឲ្យផ្លាយ ណយមានរបួសប៉ុណ្ណោះ ។ លោកបន្តថានេះប្រសិនបើជាការប្រកួតមិត្តភាពវិញគឺស្មើគ្នាហើយតែ ការប្រកួតខ្សែក្រវាត់បែបនេះចៅក្រមផ្ដល់ពិន្តុប្រយ័ត្នប្រយែងណាស់ ។

សូមបញ្ជាក់ថាមយយព្រឹត្តិការណ៍នេះសំនៀងឈ្នះពេញមួយព្រឹត្តិការណ៍តែម្ដង ឯ ផ្លាយ ណយចាញ់ ២លើក គឺចាញ់សំនៀងទាំង ២ លើក ។

photo_2017-12-17_21-13-29 [800x600]