រថយន្តសង្គ្រោះបន្ទាន់បើកបុកម៉ូតូស្លាប់មនុស្សម្នាក់លើផ្លូវជាតិលេខ១

265

(កណ្តាល):រថយន្តសាមុយ( សង្គ្រោះបន្ទាន់ )បើកបុកម៉ូតូ១គ្រឿងលាន់សូរឆាំងបណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់បានស្លាប់នៅនឹងកន្លែងខណៈបុរសរូបនេះជិះម៉ូតូឆ្លងផ្លូវខ្វះការបហរុងប្រយ័ត្ន ។ ហរតុការណ៌គ្រោះថ្នាក់ចរាចរណ៌នេះកើតឡើងនៅវេលាម៉ោង១៩និង៤០នាទីយប់ថ្ងៃទីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៧នៅ់លើកំណាត់ផ្លូវជាតិលេខ១ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៩.៣០ស្ថិតក្នុងភូមិអង្គរជ័យ.ឃុំបន្ទាយដែក.ស្រុកកៀនស្វាយ.ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថារថយន្តបង្កម៉ាកSSANG.YONG.ISTANAពណ៌សជារថយន្តសង្គ្រោះបន្ទាន់ពាក់ផ្លាកលេខស្វាយរៀង 2A.2277អ្នកបើកបរបានរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចចុះទៅដល់!ប៉ុន្តែសមត្ថកិច្ចបានរកឃើញតាមរយៈឯកសារទើបស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តមានឈ្មោះសួង.ធីភេទប្រុសអាយុ៤៥ឆ្នាំមានទីលំនៅភូមិចក.ឃុំកំពុងចក.ស្រុកស្វាយរៀង.ខេត្តស្វាយរៀង។ចំណែកអ្នកស្លាប់ឈ្មោះហ៊ាង.នៅភេទប្រុសអាយុ៥៣ឆ្នាំមានទីលំនៅភូមិ.ឃុំកើតហេតុជិះម៉ូតូម៉ាកHONDA.DREAM125ពណ៌ខ្មៅប្រភេទស្រីពាក់ផ្លាកភ្នំពេញ1BD-8937។

បើតាមប្រភពព៌តមានបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញភាគីម៉ូតូបើកបរក្នុងទិសដៅពីអ្នកលឿង.ភ្នំពេញ។លុះមកដល់ចំណុចខាងលើបានបត់ឆ្លងផ្លូវពីស្តាំទៅឆ្វេងខ្វះការប្រុងប្រយត្ន័មិនបានមើលមុខក្រោយក៍ត្រូវរថយន្តសង្គ្រោះបន្ទាន់ដែលមានអ្នកជំងឺនៅក្នុងរថយន្តផងនោះបើកស្របទិសគ្នាក្នុងល្បឿនលឿនមកបុកពេញទំហឹងបណ្តាលឲ្យបុរសបើកបរម៉ូតូហោះបើុងធ្លាក់បោកទៅនឹងថ្នល់ស្លាប់ភ្លាមមួយរំពេចតែម្តង។ ក្រោយទទួលបានព៌តមានសមត្ថកិច្ចជំនាញសហការជាមួយនគរបាលប៉ុស្តិ៍ចុះធ្វើការវាស់វែងចាត់ការតាមនីតិវិធី។

ករណីនេះសមត្ថកិច្ចជំនាញសន្និដ្ឋានថាមកពី»អ្នកបើកបរម៉ូតូឈ្មោះហ៊ាង.បើកបរធ្វេសប្រហែសខ្ជីខ្ជាខ្វះការបប្រុងប្រយ័ត្នមិនបានពិនិត្យគ្រប់ជ្រុងជ្រោយមុនពេលបើកឆ្លងកាត់ថ្នល់ ៕

2017-12-19-PHOTO-00000329

2017-12-19-PHOTO-00000330

2017-12-19-PHOTO-00000331