អ្នកស្រីអួងសាន ស៊ូជីអាចប្រឈមមុខពីបទប្រល័យពូជសាសន៍

518

លោកZeid Ra- adប្រធានអង្គការឃ្លាំមើលសិទ្ធមនុស្សអង្គការសហប្រជាជាតិបានធ្វើការសម្រេចចិត្ត ថាបទឧក្រឹដ្ឋដែលបានប្រព្រឹត្តទលើជនជាតិរ៉ូហ៊ីងយ៉ាត្រូវតែប្រឈមមុខនឹងតុលាការ។ គាត់ជាមនុស្សដែល មានឥទ្ធិពលខ្លាំងណាស់លើការងារសិទ្ធមនុស្សទូទាំងពិភពលោក។ដូច្នេះសម្តីរបស់គាត់ទំនងជាមា នទម្ងន់។

image

តាមBBCបានផ្សាយឲ្យដឹងថា វាអាចទៅរួចដែលថាមេដឹកនាំស៊ីវិលអ្នកស្រីអួងសាន ស៊ូជីនិង មេដឹកនាំយោធានៃរបបនេះគឺលោកឧត្តមសេនីយ៍Aung Min Hlaingអាចត្រូវបាននាំខ្លួនទៅកាន់តុលា ការក្រោមបទចោទប្រកាន់ពីបទឧក្រឹដ្ឋប្រល័យពូជសាសន៍នាពេលណាមួយក្នុងអនាគត។

កាលពីដើមខែធ្នូនេះលោកZeid Ra-adបាននិយាយថា៖ការរីករាលដាលនៃការធ្វើទុក្ខបុកម្នេញទៅលើជនជាតិរ៉ូ ហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺជាអំពើប្រល័យពូជសាសន៍មួយយ៉ាងពិតប្រាកដ។អំពើនេះគឺពិតជា មានការសម្រេចពីថ្នាក់ដឹកនាំកំពូល៕