ពួកសកម្មប្រយុទ្ធហាម៉ាស់ប្ដេជ្ញាបង្ហូរឈាមដើម្បីបងប្អូនប៉ាឡេស្ទីន

32260

អ្នកនាំពាក្យនៃក្រុមសកម្មប្រយុទ្ធហាម៉ាស់បានប្រកាសថា៖ប្រជាជនអារ៉ាប់និងពិភពមូស្លឹមទាំងអស់ត្រូវតែចេញមកគាំទ្របងបងប្អូនប៉ាឡេស្ទីនរបស់យើងក្នុងនាមជាអ្នកប្រយុទ្ធដើម្បីBlessed Intifadaប្រឆាំង នឺងពួកអ៊ីស្រាអែល។

image

ការប្រយុទ្ធត្រូវតែធ្វើឡើងរហូតទាល់តែ ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុង ការទទួលស្គាល់យេរូសាឡេមជារដ្ឋធានីអ៊ីស្រាអែលនោះត្រូវដកថយទៅវិញ។អ្នកនាំពាក្យរូបនេះបាននិយាយទៀតថា៖ចលនាហាម៉ាស់របស់យើង សូមអំពាវនាវឲ្យប្រជាជនប៉ាឡេស្ទីនប្រយុទ្ធប្រឆាំងនឹងការ កាន់កាប់របសអ៊ីស្រាអែលហើយទទួលយកការធ្វើពលិកម្មBlessedIntifadaប្រឆាំងនឹងសហរដ្ឋអាមេរិក ផងដែរ។

អ្នកនាំពាក្យរូបនេះបាបន្តទៀតថា៖ប្រជាជនប៉ាឡេស្ទីនបានធ្វើការប្រយុទ្ធជាយូរមកហើយដើម្បីការពារទឹកដីរបស់ខ្លួន។ឥឡូវនេះចលនាហាម៉ាស់សូមអំពាវនាវជាថ្មីទៀតឲ្យបងប្អូនប្រយុទ្ធដើម្បី ការពារទឹកដីដែលអ៊ីស្រាអែលដណ្តើមយកទៅ៕