ខឹងបុរសគថ្លង់វាយកូនស្រី!ឪពុកទាញព្រនង់វាយបុរសគថ្លង់រហូតដល់ស្លាប់ នៅស្រុកពារាំង

27196

(ព្រៃវែង) អនុភូមិម្នាក់បានទាញព្រនង់វាយបុរសគថ្លង់រហូតដល់ស្លាប់ ព្រោះខឹងថាជនរងគ្រោះវាយកូនស្រីរបស់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៥ ខែធ្នូ ធ្នាំ ២០១៧ វេលាម៉ោង ៥ និង ៤៥នាទីព្រលប់ នៅចំណុចភូមិតាំងរលាង ឃុំកំពង់ពពិល ស្រុកពារាំងខេត្តព្រៃវែង។

លោក ថេង ប៊ុនឡេង នាយប៉ុស្តិ៍រដ្ឋបាលកំពង់ពពិលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ៅ យៀប ភេទប្រុស អាយុ ៤១ឆ្នាំមានមុខរបរ អនុភូមិកើតហេតុនិងជាក្រុមព្រឹក្សាឃុំលេខរៀងទី៨ ដែលមានទីលំនៅភូមិតាំងរលាង ឃុំកំពង់ពពិល ស្រុពារាំង ខេត្តព្រៃវែង បានយកព្រនង់ឈើអុសប្រវែងប្រមាណ ០,៨០ម៉ែត្រ វាយទៅលើជនរងឈ្មោះ គង់ គៀន ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិ ឃុំ ជាមួយគ្នា ចំកញ្ចឹងក ផ្នែកខាងក្រោយចំនួន២ព្រនង់ និងកែងដៃខាងឆ្វេង បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

ប្រភពដដែលបន្តមូលហេតុដែលបណ្ដាលឲ្យមានករណីហិង្សាឈានដល់ឃាតកម្មបែបនេះ គឺនៅមុនពេលកើតហេតុ ជនងគ្រោះជាមនុស្សគថ្លង់ មិនគ្រប់លក្ខណៈ បានវាយកូនស្រីរបស់ជនសង្ស័យបណ្ដាលមានរបួសស្នាម នៅពេលដែលជនសង្ស័យដឹងក៏យកពនង់ដេញវាយជនរងគ្រោះរហូតដល់ស្លាប់បែបនេះទៅ។

ក្រោយពេលកើតហេតុជនសង្ស័យបានរត់គេចខ្លួនបាត់ រីឯសាកសពក្រោយធ្វើការពិនិត្យបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ សីុដ្ឋា

WhatsApp Image 2017-12-16 at 2.34.15 PM

WhatsApp Image 2017-12-16 at 2.34.17 PM

WhatsApp Image 2017-12-16 at 2.34.18 PM