អ្នករក្សាទុកចែកចាយគ្រឿងញៀនម្នាក់ត្រូវចាប់ខ្លួន

9560

កងរាជអាវុធហត្ថស្រុកស្អាងដឹកនាំពូនស្ទាក់ស្រាវជ្រាវឃាត់ជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពចែកចាយគ្រឿងញៀនក្នុងទឹកដីភូមិលេខ១ឃុំស្វាយរលំស្រុកស្អាងខេត្តកណ្តាលកាលវេលាម៉ោង២០”០០នាទី ថ្ងៃអង្គារ៍ ០៩រោច ឆ្នាំរកា ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១២.ខែធ្នូ គ.ស ២០១៧។

ជនសង្ស័យដែលរាជអាវុធហត្ថឃាត់ចាប់ខ្លួនមានឈ្មោះមឿនសុីតូ ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ៍ ទីលំនៅភូមិព្រែកតាគង់ សង្កាត ចក្រអង្រែ ខណ្ឌមានជយ័រាជធានីភ្នំពេញរួមវត្ថុតាងរួមមានក្រាមពណ៏សថ្លា ( ម៉ាទទឹកក ) ចំនួន ៣ កញ្ចប់ ( មធ្យម០២កញ្ចប់ តូច១កញ្ចប់) ។
– ទូរសព្ទ័ចំនួន ០១ គ្រឿងម៉ាកសាំសុងពណ៍ខ្មៅ
-ម៉ូតូ១គ្រឿងម៉ាកសុីរ៉ុសពណ៍ខ្មៅក្រហមពាក់ស្លាកលេខ តាកែវ១E៨៨៧១។លោកវរសេនីយ៍ត្រីអ៊ូ ផល្លី មេញ្ជាការកង

រាជអាវុធហត្ថ ស្រុកស្អាងបានអោយដឹងថា ក្នុងការអនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថបង្ការបង្គ្រាបនិងសង្គ្រោះដែលជាយន្តការដឹកនាំដ៍មានប្រសិទ្ធភាពរបស់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងឯកឧត្តម៉ៅភិរុណអភិបាលនៃគណៈអភិបាលខេត្តកណ្តាលដោយមានព្រះរាជអាជ្ញាអ្នកសម្របសម្រួលនីតិវិធីច្បាប់
ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ សំ តុលាមេបញ្ជារកងរាជអាវុធហត្ថខត្តកណ្តាកបានដាក់បញ្ជាអនុវត្តន៍ដល់មន្ត្រីក្រោមឱវាតនៅគោលដៅ ភូមិឃុំមានសុវត្ថិភាពរក្សាការពារសណ្តាប់ធ្នាប់និង សន្តិសុខសង្គមក្នុងមូលដ្ឋានល្អប្រសើរ។

ជាក់ស្តែងនៅវេលាម៉ោង ១៩”30នាទី ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៧ ដោយបានទទួលព័ត៏មានពីប្រជារដ្ឋល្អនៅក្នុងឃុំ ថាមានការចែកចាយនិងជួញដូរសារធាតុញៀននៅក្នុងភូមិលេខ២ឃុំស្វាយរលំជារាងរាល់យប់ទើបកម្លាំងអហស្រុកចំនួន០៥នាក់មធ្យោបាយរថយន្ត០១គ្រឿងម៉ូតូ០២គ្រឿងតាមឃ្លាំមើលដោយដឹកនាំរបស់លោកវ.ត្រី អ៊ូផល្លីមេបញ្ជាការស្រុកក៏ប្រទះឃើញជនសង្សយ័ជិះម៉ូតូម្នាក់ឯងមកឈប់នៅទីនោះដោយមានការសង្ស័យ កម្លាំងយើងក៏ឃាត់បានហើយឆែកឆេរឃើញសារធាតុញៀនពណ៍សថ្លាហៅ ម៉ាទឹកកកចំនួន(០៣កញ្ចប់មធ្យម២កញ្ចប់ )នៅក្នុងខ្លួនក៏បាននាំមកសាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក។បច្បន្នជនសង្ស័យ និង វត្ថុតាង នៅមូលដ្នានអហស្រុកបន្តរបញ្ជូនទៅតុលាការតាមនិតិវីធី។ ដោយ៖ ធឿនវុទ្ធី

IMG-20171214-WA0018