លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ដឹកនាំក្រុមការងារស.អ.ក ចុះប្រគល់ផ្ទះ១ខ្នងដល់ម្តាយអតីតយុទ្ធជននៅក្រុងតាខ្មៅ

9875

កណ្តាលៈ ផ្ទះមួយខ្នងធ្វើអំពីថ្មប្រក់ស័ង្កសីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហារសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន អនុប្រធានក្រុមការងារស.អ.ក ខេត្តកណ្តាលតំណាងឯកឧត្ដមបណ្ឌិតម៉ៅ ភារុណ អភិបាលខេត្ដកណ្ដាល ចុះប្រគល់ជូនលោកយាយដែលជាម្តាយអតីតយុទ្ធជននៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ កាលព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ដោយមានការចូលរួមពីលោកមេបញ្ជាការរងសឹករងខេត្ដ ,អភិបាលរងក្រុង ,ចៅសង្កាត់ ,កងកម្លាំងនគរបាល ,កងកម្លាំងយោធា និងកងកម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅផងដែរ។

ក្នុងគ្រាដែលលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាលប្រគល់ផ្ទះមួយខ្នងមានទំហំ៥x៨ម៉ែត្រ ប្រក់ស័ង្កសី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហារសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នោះដែរលោកអ៊ាវ ចំរើន ក៏បានជួយតប្រព័ន្ធភ្លើងរដ្ឋនិងទឹក ជូនលោកយាយរួមទាំងគ្រែ ពូក ខ្នើយ មុង ភួយ រួចជាស្រេច១ផ្លេចំណាយថវិការអស់២០០ដល្លា ។នៅឱកាសចុះប្រគល់ផ្ទះនោះដែរ អនុប្រធានក្រុមការងារស.អ.ក ខេត្តកណ្តាលដែលជាតំណាងឯកឧត្ដមបណ្ឌិតម៉ៅភារុណ អភិបាលខេត្ដកណ្ដាលរួមទាំងក្រុមការងារបាននាំយកទឹកក្រូចកំប៉ុងចំនួន៤កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ទឹកសុទ្ធ២កេស មីយើង២កេស ដោះគោខ្លាឃ្មុំ២កេស អង្ករ៥០គីឡូ១បាវ ២៥គីឡូ២បាវ និងត្រីខ១យួរ ជូនទៅលោកយាយ អ៊ុច អូន វ័យ៨៦ឆ្នាំម្តាយអតីតយុទ្ធជនកម្ពុជា មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល។បន្ទាប់ពីប្រគល់ផ្ទះនិងសម្ភារៈខាងលើរួមនិងគ្រឿងឧប្បភោគបរិភោគរួចមកលោកអ៊ាវ ចំរើន រួមនិងក្រុមការងារបានចែកថវិការដលលប្រជាពលរដ្ឋដែលបានចូលរួមចំនួន១៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៤០០០០រៀល ។

លោកយាយដែលជាម្តាយអតីតយុទ្ធជនឈ្មោះ អ៊ុច អូន អាយុ៨៦ឆ្នាំបានលើកម្រាមដៃដប់សំពះថ្លែងអំណរគុណដល់សម្ដេចអគ្គមហារសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ដល់គ្រួសារកងទ័ព្ធនិងប្រជាពលរដ្ឋទូទាំងប្រទេស ដោយពុំឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ ជាពិសេសសម្តេចបានដឹកនាំប្រទេសពីបាទដៃទទេររហូតមកដល់សពថ្ងៃនេះបានរីកចំរើនគ្រប់វិស័យនិងមានសុខសន្តិភាព ។

លោកយាយបានបញ្ជាក់ទៀតថា សពថ្ងៃរស់ជាមួយកូនស្រីម្នាក់ថែមទាំងខ្លួនលោកយាយផ្ទាល់មានជម្ងឺប្រចាំកាយទៀតដោយដេកនៅនឹងកន្ទេល ខណៈដែលឮថាសម្តេចសាងសង់ផ្ទះប្រគល់ឲ្យ ភ្លាមនោះក៏ស្រាប់មានកម្លាំងកាយចិត្ដ រំភើបត្រេកអរ រកអ្វីប្រៀបពុំបាន ទាំងនេះសបញ្ជាក់ថា សម្តេចជាឱសថទិព្ធជួយព្យាបាលសង្រ្គោះលោកយាយពីជម្ងឺនិងបានផ្តល់ទីជម្រកដ៏សមរម្យជូនលោកយាយនាជីវិតចុងក្រោយសម្រាប់លោកយាយដែលមានវ័យ៨៦ឆ្នាំទៅហើយនោះ៕

IMG-20171211-WA0087

IMG-20171211-WA0088