ហ្ស៊ីមបាវ៉េចាប់បានភ្លុកដំរី២០០គីឡូក្រាមប្រុងនាំចេញទៅប្រទេសម៉ាឡេស៊ី

1224

តាមកាសែតបាងកកប៉ុស្ត៍ចេញផ្សាយនៅថ្ងៃទី១៤ខែធ្នូនេះបានឲ្យដឹងថា ភ្លុកដំរីប្រមាណ២០០គីឡូក្រាម ដែលគ្រោងនាំចេញទៅកាន់ប្រទេសម៉ាឡេស៊ី ត្រូវសមត្ថកិច្ចចាប់បាននៅព្រលានយន្តហោះអន្តរជាតិនៃប្រទេសហ្ស៊ីមបាវ៉េ កាលពីថ្ងៃចន្ទ័កន្លងទៅនេះ។

ភ្លុកដំរីទាំងនេះត្រូវពួកឈ្មួញច្រកដាក់ក្នុង៤កេសធំៗហើយ ប្រុងដឹកនាំចេញទៅតាមច្រកព្រលានយន្តហោះអន្តរជាតិRobert Mugabe។ពាណិជ្ជកម្មភ្លុកដំរីដែលមាន ការត្រួតពិនិត្យត្រឹមត្រូវ ត្រូវបានអនុញ្ញាតិនៅក្នុងប្រទេសហ្ស៊ីមបាវ៉េ ប៉ុន្តែមិនអនុញ្ញាតិឲ្យមានការនាំចេញទេ។ភ្លុកដំរីដែលប្រុងនាំចេញដោយខុសច្បាប់នេះមានតម្លៃ៤២០.០០០ដូឡាអាមេរិក។

ការស៊ើបអង្កេតកំពុងតែធ្វើឡើងព្រោះមកដល់ពេលនេះមិនទាន់មានអ្នកណាអះអាងជាអ្នកទទួលខុសត្រូវចំពោះអំពើរត់ពន្ធ ភ្លុកដំរីនេះនៅឡើយទេ៕

image