កីឡាករប្រដាល់Jeff Hornផ្តួលCorcoranរក្សាខ្សែក្រវាត់Welterweightបន្តទៀត

3101

កីឡាប្រដាល់អូស្ត្រាលីHorn នៅតែរក្សាខ្សែក្រវាត់ទម្ងន់Welterght-WBOរបស់គាត់ជាបន្តទៀតក្រោយពីគាត់បានផ្ដួលកីឡាករ Gary Corcoranនៅទឹកទី១១ក្នុងការប្រកួតគ្នានៅឯពហុកីឡាដ្ឋានក្នុងទីក្រុងBrisbane កាលពីថ្ងៃពុធម្សិលមិញ នេះ។

ក្នុងប៉ុន្មានទឹកដំបូងកីឡាករCorcoranហាក់ដូចជាសប្បាយរីករាយដោយបានគ្របដណ្តប់ការប្រកួត។ ប៉ុន្តែបន្តិចក្រោយមកកីឡាករHorn បានវាសង្គ្រប់មកវិញធ្វើឲ្យCorcoranចាញ់ប្រៀបមកវិញ។ ទីបំផុតក៏ ត្រូវអាជ្ញាកណ្តាលបញ្ឍប់នៅទឹកទី១១។

គួរបញ្ជាក់ដែរថា កីឡាករHornធ្លាប់បានវាយឈ្នះកីឡាករមេនី ពែកគីអាវដោយពិន្ទុចម្រូងចម្រាស់កាលពីខែកក្កដាឆ្នាំ២០១៧នៅឯពហុកីឡាដ្ឋានLang Parkក្នុងទីក្រុងBrisbaneនៃប្រទេសអូស្ត្រាលី៕

image