លោកស៊ី ជីនភីងបញ្ជាឲ្យប្រយុទ្ធប្រឆាំងភាពអសកម្មក្នុងសង្គមបន្តទៀត

2633

តាមកាសែតChina Dailyបានផ្សាយឲ្យដឹងថា លោកប្រធានាធិបតីស៊ី ជីនភីងដែលក៏ជាអគ្គលេខានៃ គណកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិនផងនោះទើបនឹងបានចេញបទបញ្ជាឲ្យបន្តប្រយុទ្ធប្រឆាំងដាច់ ខាតរបៀបរបបធ្វើការងារខ្ជិលច្រអូស។

លោកស៊ីបាននិយាយកាលពីថ្ងៃចន្ទ័កន្លងទៅនេះតាមរយៈបទប ញ្ជាមួយយ៉ាងម៉ឺងម៉ាត់អំពីការកែលំអរ៖ទម្រង់ថ្មីនៃភាពមិនត្រឹមត្រូវនៅក្នុងចរិតលក្ខណៈរបស់យើងជាមួយនឹងបញ្ហាចាស់ដែលបន្សល់ទុកពីមុនមក។នៅក្នុងបទបញ្ជាថ្មីនេះលោកស៊ីបានលប់ចោលដាច់ខាតអត្តចរិតអត្តនោម័ត រឹងរូស គ្រួសារនិយម ការិយាធិបតី ស្រើបស្រាលនិងភាពខ្ជះខ្ជាយទាំងឡាយ។

លោក ស៊ីបានបញ្ជាក់ទៀតថា៖យើងត្រូវកែលម្អនិងលប់បំបាត់ឲ្យអស់នូវចរិតលក្ខណៈមិនត្រឹមត្រូវទាំងនេះ ដើម្បីពង្រឹងបក្សរបស់យើង ហើយគំរូនៃការប្រយុទ្ធនេះគ្មានពេលបញ្ចប់ទេ។លោកបានបញ្ជាឲ្យមន្ត្រីដឹក នាំគ្រប់លំដាប់ថ្នាក់ដើរតួនាទីឈានមុខក្នុងការងារនេះ៕

image