សហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា ប្រកាសរៀបចំវគ្គបំប៉នគណៈកម្មការបច្ចេកទេស

297

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកាសដល់មន្រ្តីបច្ចេកទេសរបស់សហព័ន្ធខ្មែរកីឡាហែលទឹកដើម្បីឲ្យអញ្ជើញចូលរួមសិក្សាវគ្គបំប៉នគណៈកម្មការបច្ចេកទេសកីឡាហែលទឹក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក លោកហែម គីរី បានប្រាប់ឲ្យដឹងថាការបើកវគ្គបំប៉នគណៈកម្មការបច្ចេកទេសកីឡាហែលទឹកនេះក្នុងគោលបំណងដើម្បីពង្រឹងនូវសមត្ថភាព ចំណេះដឹង ក៏ដូចជាបទពិសោធន៍ និងរំលឹកនូវបទបញ្ជារបស់កីឡាហែលទឹកដែលសិក្ខាកាមធ្លាប់សិក្សាក្នុងវគ្គបណ្តុះបណ្តាលកន្លងមក។

វគ្គនេះបើកឡើងដោយប្រើប្រាស់ថវិកា៣៥ភាគរយនៃគម្រោងថវិកាប្រចាំឆ្នាំ២០១៧របស់ក្រសួងអប់រំយុវជន និងកីឡា៕

Hem Kiry(news)