អ្នកចម្រៀងស្រីអេហ្សីបម្នាក់ត្រូវជាប់គុកព្រោះញុំាផ្លែចេកធ្វើកាយវិការដូចញុំា…

3896

តុលាការប្រទេសអេហ្ស៊ីបបានសម្រេចចាប់ឃុំឃាំងស្ត្រីអ្នកចម្រៀងម្នាក់ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ដោយសារតែក្នុងពេលសម្តែងក្នុងកម្មវិធីមួយតាមកញ្ចក់ទូរទស្សន៍នាងបានបកផ្លែចេកញុំា ច្រូចទឺកខាប់ ម្យ៉ាងពីលើផ្លែចេកនោះហើយធ្វើកាយវិការដូចជាកំពុងញុំាអ្វីម្យ៉ាងរបស់បុរសដែលមើលទៅបង្កើតឲ្យមាន ភាពត្រេកត្រអាលទៅវិញ។

នាងShaimaa Ahmedអាយុ២៥ឆ្នាំត្រូវបានចាប់ខ្លួនតាំងពីខែមុននៅពេលដែល វីដេអូនេះបង្ហោះចេញទៅហើយបង្ករឲ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងប្រទេសអភិរក្សមួយនេះ។ ទើបតែពីថ្ងៃ១៣ខែធ្នូតុលាការបានសម្រេចកាត់ទោសនាងដាក់ពន្ធនាគាររយៈពេល២ឆ្នាំតែម្តង។

ចំណែកនាយកទូរទស្សន៍នេះក៏ត្រូវជាប់គុក២ឆ្នាំដែរតែទោសនេះត្រូវព្យួរ។មុនពេលចាបខ្លួននាងShaimaaក៏បានបង្ហោះ សារសុំទោសចំពោះប្រជាជនអេហ្ស៊ីបដែរចំពោះកំហុសឆ្គងដ៏អចេតនានេះ៕

image