សាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំងចុះធ្វើការត្រួតពិនិត្យមើលគុណភាពទំនិញនៅផ្សារត្រាច

4116

កំពង់ឆ្នាំង៖ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំងបានចុះធ្វើការត្រួតពិនិត្យទំនិញខូចកុណភាពនានាដែលបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនិងការចុះរកមើលនូវផលិតផលគុណភាពទំនិញដែលកំពង់ដាក់តាំងលក់នៅតាមតូបនានាក្នុងផ្សារនៅក្នុងស្រុកខាងលើនេះ ។

FB_IMG_1513147433955

ការចុះត្រួតពិនិត្យមើលគុណភាពទំនិញដែលដាក់តាំងលក់នៅលើទីផ្សារខាងលើនេះបានធ្វើឡើងនៅថ្ងៃទី១៣ ធ្នូ២០១៧ ។ ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំងលោក យីវណារិន បានងោយដឹងថាការចុះធ្វើការត្រួតពិនិត្យគុណផាពទំនិញនាពេលនេះគឺធ្វើឡើងដើម្បីរកមើលទំនិញណាដែលខុចគុណភាពនិងហូសការបរិច្ឆេទរយះពេលប្រើប្រាស់ដែលអាជីវករនៅតែបន្តដាក់លក់និងទមនិញដែលត្រូវបានហាមឃាត់មិនអោយប្រើប្រាស់ ។

ប្រធានកាំកុងត្រូលខេត្តកំពង់ឆ្នាំងបានអោយដឹងទៀតថា ការចុះធ្វើការត្រួតពិនិត្យរកមើលទំនិញនាពេលនេះបានធ្វើការត្រួតពិនិត្យទំនិញដែលកំពង់ដាក់តាំងលក់នៅតាមតូបរបស់បងប្អូនអាជីវករក្នុងផ្សារនិងដាក់តាំងតាមផ្ទះផងដែរ ។ លោកថាជាលតិផលសមត្ថកិច្ចសាខាកាំកុងត្រូលបានរកឃើញទំនិញហួសការបរិច្ឆេទប្រើប្រាស់ដូចជាទឹកដោះគោម្សៅ ទឺកត្រីកោះកុងនិងគ្រឿងទេសមួយចំនួនទៀតហើយសមត្ថកិច្ចកាំកុងត្រូលខេត្តបានធ្វើការដកហូតយកមករក្សាទុកធ្វើការដុតកំទេចចោលផងដែរ ។

ប្រធានកាំកុងត្រូលខេត្តកំពង់ឆ្នាំងលោកយីវណារិនបានធ្វើការអំពាវនាវម្តងហើយម្តងទៀតដល់បងប្អូនអាជីវករលក់ដូរទាំងអស់ត្រូវស្វែងយល់អំពីសុចត្ថភាពចំណីអាហារដែលបានយកមកដាក់តាំងលក់អោយបងប្អូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ឫបរិភោគត្រូវធ្វើការត្រួតពិនិត្យអោយបានច្បាស់លាស់អំពីម្ហូបអាហារមានប្រភពដើមមកពីណានិងជៀសវៀងការដាក់តាំងលក់នូវទំនិញដែលគ្មានប្រភពច្បាស់និងការបរិច្ឆេទប្រើប្រាស់និងគ្មានផ្ទុកសារជាតិគីមីពិសេសទំនិញហាមឃាត់មិនអោយប្រើប្រាស់ផងដែរ ៕ ជាវុត្ថា កំពង់ឆ្នាំង

FB_IMG_1513147441527

FB_IMG_1513147450035

FB_IMG_1513147456711

FB_IMG_1513147464989