ហាមទូរទស្សន៍ឥណ្ឌាចាក់ផ្សាយពាណិជ្ជកម្មស្រោមអនាម័យក្នុងពេលក្បាលព្រលប់

260

តាមBBCបានផ្សាយឲ្យដឹងថា លោករដ្ឋមន្ត្រីក្រសួងពត័មាន និងផ្សព្វផ្សាយរបស់ឥណ្ឌាបានចេញបម្រាមថា រាល់ការផ្សាយពាណិជ្ជកម្មស្រោមអនាម័យតាមទូរទស្សន៍អនុញ្ញាតិឲ្យផ្សាយចាប់ពីម៉ោង១០យប់ ដល់ម៉ោង៦ភ្លឺតែប៉ុណ្ណោះពីព្រោះវាបានធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ក្មេងៗ។

image

ប្រជាជនឥណ្ឌាខ្លះមិនយល់ស្របជាមួយមូលហេតុនេះទេ ប៉ុន្តែអ្នកខ្លះយល់ថាជាការត្រឹមត្រូវ ព្រោះការអនុញ្ញាតិឲ្យចាក់ក្នុងម៉ោង ដែលក្មេងៗមិនទាន់ដេកគឺជាការមិនសមរម្យទាល់តែសោះ។ឯអ្នកមិនយល់ស្រប បានឲលើកជាយោ បល់ថា ចាំបាច់ទៅខ្វល់អីដល់ថ្នាក់ហ្នឹង ព្រោះបញ្ហាភេទត្រូវបានគេជជែកគ្នាជាសាធារណៈទៅហើយ។

ម្យ៉ាងទៀត បើនិយាយពីការមើលរឿងអាសគ្រាមនេះក្មេងៗវាបើកមើលតាមអ៊ីនធើណែតពេលណាក៏បាន។ពួកគេបាននិយាយទៀតថាហេតុអ្វីត្រូវលាក់លៀមរឿងនេះ ព្រោះស្រោមអនាម័យវាអាចជួយទប់ស្កាត់ការចម្លងមេរោគអេដស៍និងជម្ងឺផ្សេងៗទៀត។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោករដ្ឋមន្ត្រីបានបញ្ជាថា៖នៅក្នុងទូរទស្សន៍ពួកគេមិនត្រូវប្រើប្រាស់ជាដាច់ខាតពាក្យពេជន៍ណាដែលមិនសមរម្យ និងគួរឲ្យស្អប់ខ្ពើម។គ្រប់បណ្តាញទូរទស្សន៍ត្រូវតែគោរពបទបញ្ជា នេះ៕