មិនទាន់មានសង្គ្រាមផងកូរ៉េខាងជើងប្រកាសថាឈ្នះរួចស្រេចទៅហើយ

180

នៅថ្ងៃទី១២ខែធ្នូ ប្រទេសកូរ៉េខាងជើងបានប្រកាសថា ពួកគេបានទទួលជ័យជំនះទាំងខាងនយោបាយ និងយោធាលើអាមេរិកហើយ ដែលក្នុងពេលនេះដើម្បីបំភាន់ការខ្មាស់អៀននេះ អាមេរិកបានបង្វែរឲ្យគេ នាំគ្នាទៅចាប់អារម្មណ៍អំពីរបស់ដែលហៅថាបញ្ហាសិទ្ធមនុស្សនៅឯអង្គការសហប្រជាជាតិវិញ។

អ.ស.ប.បានធ្វើការពិភាក្សាអំពីបញ្ហាសិទ្ធមនុស្សនៅកូរ៉េខាងជើងដោយមានអាមេរិក អង់គ្លេស បារាំង និងរដ្ឋមិនមែនជាសមាជិកអចិន្ត្រៃយ៍៦ទៀតចូលរួម។សម័យប្រជុំបានដំណើរការបើទោះបីប្រទេស ចិននិងរុស្សីបដិសេធន៍ក៏ដោយ។

ចិនបាននិយាយថា៖ការប្រេជុំបែបនេះនឹងកាន់តែធ្វើឲ្យសភាពការណ៍ ក្នុងឧបទ្វីបកូរ៉េកាន់តែតានតឹងទៀតប៉ុណ្ណោះ។ កិច្ចប្រជុំនេះក៏ធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយពីកូរ៉ខាងជើងបានបាញ់ពិសោធន៍ដ៏ជោគជ័យគ្រាប់មីស៊ីលHwasong-15ដែលគេអះអាងថា អាចបាញ់បានដល់គ្រប់ទី កន្លែងទាំងអស់ក្នុងទឹកដីអាមេរិក៕

image