បុរសដែលប៉ុនប៉ងវាយប្រហារចំណតរថយន្តក្រុងញូយ៉កជាពួកISIS

4489

ជនសង្ស័យម្នាក់ដែលមានបំណងវាយប្រហរទៅលើចំនតរថយន្តដ៏មមាញឹកមួយកន្លែងក្នុងតំបន់ម៉ាន់ហាតាន់នោះ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងបណ្តាញIS។

បុរសឈ្មោះAkayed Ullahអាយុ២៧ឆ្នាំ ជាជនអន្តោប្រវេសន្ត៍បង់ក្លាដេសរងរបួសធ្ងន់នៅពេលដែលគ្រាប់បែកកែច្នៃបានផ្ទុះឡើងដែលរូបគាត់ជា អ្នកបំផ្ទុះដោយខ្លួនឯងកាលពីថ្ងៃច័ន្ទ។ មនុស្ស៣នាក់ផ្សេងទៀតបានរងរបួស។

ប៉ូលីសបាននិយាយថា៖មូលហេតុដែលគាត់ជ្រើសរើសយកតំបន់នេះសម្រាប់ការវាយប្រហារគឺដោយសារវាជិតដល់បុណ្យគ្រិសមិសដែលមានមនុស្សអ៊ូរអរច្រើន។បុរសម្នាក់នេះបានសារភាពទៀតថា គាត់ជាភ្នាក់ងាររបស់ISមានភារ កិច្ចវាយប្រហារទូទាំងទ្វីបអឺរ៉ុបនិងអាមេរិកជាការសងសឹកទៅនឹងពួកនេះដែលបានទៅទម្លាក់គ្រាប់បែកនៅប្រទេសស៊ីរីនិងនៅគ្រប់ទីកន្លែងក្នុងពិភពលោក៕

image