ក្រុមកីឡាករប៉េតង់កម្ពុជា ស្ពាយមេដាយមាសចំនួន៣គ្រឿងត្រឡប់មកវិញ

1658

ភ្នំពេញ៖ ព្រឹត្តិការណ៍1st Asian Petanque ChampionShipនេះ បានបញ្ចប់ហើយដោយកម្ពុជាដណ្ដើមបានមេដាយមាសចំនួន៣គ្រឿង ។

1 (2)

លោក លោក សូម៉ៃ សុខគា អគ្គលេខាធិការរង សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានឲ្យដឹងថា កម្ពុជាយើងបានបញ្ជូនកីឡាករ-កីឡាការិនីចំនួន១២រូបទៅចូលរួមប្រកួត។ ក្រុមកីឡាករប៉េតង់កម្ពុជាផ្នែកយុវជនដណ្តើមមេដាយមាសបន្ទាប់ពីយកឈ្នះលើក្រុមថៃដែលជាម្ចាស់ផ្ទះក្នុងលទ្ធផល១៣ទល់៧នៅវគ្គផ្តាច់ព្រ័ត្រនិងក្រុមកីឡាករប៉េតង់ឈុតធំកម្ពុជាបុរសក៏យកឈ្នះក្រុមកីឡាករប្រទេសម្ចាស់ផ្ទះដែរនៅក្នុងលទ្ធផល១៣ទល់៩ នៃវិញ្ញាសា៣ទល់៣បុរស។

ឃួន លីហ៊ ទទូលបានមេដាយមាសដោយឈ្នះប្រទេសម៉ាឡេស៊ី។ ដោយឡែក សុខ ចាន់មាន ដណ្តើមមេដាយសំរិទ្ធ ក្រោយពីចាញ់កីឡាករថៃ និងកីឡាការិនី អ៊ុក ស្រីមុំ ដណ្តើមមេដាយសំរិទ្ធ បន្ទាប់ពីចាញ់កីឡាការិនីចិនក្នុងវិញ្ញាសាវាយយកពិន្ទុ នៅទីក្រុងបាងកក ប្រទេសថៃ៕

2

3