៣នាក់រងរបួសធ្ងន់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូគេចពីរថយន្តបើកវ៉ាជែងបណ្តាលអោយដួល

538

កំពង់ឆ្នាំង៖ មនុស្ស៣នាក់បារងរបួសធ្ងន់នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូគេចចេញពីរថយន្តដែលបានបើកវ៉ាជែងគ្នាបណ្តាលអោយដួល ។ ហេតុការខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង១៥នាទីថ្ងៃទី១១ធ្នុ២០១៧នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៥និង១០៦ចំណុចខាងជើងស្ពានសាបអង្កាមដែលស្ថិតក្នុងភូមិជំនៀកឃុំបន្ទាយព្រាលស្រុករលាប្អៀខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានដែលចុះដល់កន្លែងកើតហេតុបាននិយាយអោយដឹងថាជនរងគ្រោះជិះម៉ូតូម៉ាក់មិនស្គាល់ម៉ាកនិងមិនស្គាល់អត្តសញ្ញាណនោះឡើយមានឌុបគ្នា៣នាក់ទិសដៅពីលិចមកកើតស្រាប់តែមកដល់ចំណុចកើតហេតុវ៉ាក់និងរថយន្តពីគ្រឿងបើកបរប្រជែងគ្នាខណះដែលជនរងគ្រោះបានបើកម៉ូតូគេចចេញមកចិញ្ចើមផ្លូវបណ្តាលអោយដួលបោកក្បាលនិងថ្នលកៅស៊ូបណ្តាលអោយរងរបួសធ្ងន់ប្តីជាអ្នកបើកបរបាក់ជើងខាងឆ្វេងខណះដែលប្រពន្ធនិងកូនរងរបួសធ្ងន់ផងដែរ ។

ក្រោយពេលកើតហេតុរថយន្តបង្កបានបើកគេចខ្លួនបាត់ ដោយឡែកជនរងគ្រោះទាំង៣នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ប្រទះឃើញក៍បានជួយដឹកយកមកធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ ។ ដោយ៖ ជាវុត្ថា

FB_IMG_1512972631831

FB_IMG_1512972638490

FB_IMG_1512972654840