គណកម្មការប្រឆាំងអំពើពុករលួយប្រទេសថៃទុកពេល៣០ថ្ងៃឲ្យលោកប្រាវីត

671

គណកម្មការប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃបានទុកពេលឲ្យលោកប្រាវីត វុងស៊ូវនធ្វើការពន្យល់ អំពីការពាក់គ្រឿងអលង្ការដ៏ថ្លៃដែលនាំឲ្យមានការសង្ស័យថាលោកបានប្រព្រឹត្តអំពើពុករលួយ។

លោក បានទទួលការចោទប្រកាន់ទៀតថា លោកមិនបានធ្វើការរាយការណ៍ដោយត្រឹមត្រូវអំពីទ្រព្យសម្បត្តិជូន ដល់គណកម្មការប្រឆាំងអំពើពុករលួយទៀតផងក្នុងពេលដែលលោកចូលមកកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី។

កន្លងមកនេះអ្នកកាសែតបានជាប់នាឡិកាដៃម៉ាកRichardនិងចិញ្ចៀនពេជ្រដ៏មានតម្លៃបំផុតដែលលោកប្រាវីតបានពាក់ជាប់នៅនឹងដៃរបស់គាត់។ តាមតម្លៃលើទីផ្សាគ្រាន់តែនាឡិកាដែលគាត់ពាក់ នេះមានតម្លៃដល់ទៅ៣៧០.០០០ដូឡាឯណោះ៕

image