រូបថតដ៏អាក្រក់អាក្រីមួយសន្លឹក បង្ហាញពីស្រ្តីជាម្តាយបានចាប់ទាញទារកដែលទើបនឹងកើតចេញពីទ្វារ មាសរបស់ខ្លួន បានបង្ករឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក។

image

ប៉ុន្តែក្រោយមកក្រុមហ៊ុន ហ្វេសប៊ុកបានសម្រេចលុបរូបនេះចេញព្រោះវាបានបំពានទៅលើក្រមសីលធម៍នៃរូបភាពអាសគ្រាម។ រូបភាពនេះត្រូវបានបង្ហោះដោយលោកវិជ្ជបណ្ឌិតម្នាក់ឈ្មោះLin –Tzu hung។

ឯស្ត្រីជាមាតានេះគេមិន បានបង្ហាញឈ្មោះទេ គ្រាន់តែដឹងថារូបស្ត្រីសម្រាលកូននេះនៅក្នុងមជ្ឈមណ្ឌលDianthus MFMនៃទី ក្រុងតៃប៉ិ កោះតៃវ៉ាន់។រូបនេះគ្រាន់តែបង្ហោះមិនបានប៉ុន្មានផងមានអ្នកចុចLikeដល់ទៅជាង១០០០០ នាក់ឯណោះ។

គួរបញ្ជាក់លោកវេជ្ជបណ្ឌិតអាចបង្ហោះរូបភាពនេះបានក៏ដោយសារតែមានការអនុញាតិ ពីស្ត្រីជាម្តាយរបស់ទារកនោះដែរ៕

image

image