ការប្រកួតអត្តពលកម្មជើងឯកជាតិ រាជធានីភ្នំពេញបានមេដាយមាសលើសគេ

270

ភ្នំពេញ: ការប្រកួតកីឡាអត្តពលកម្មជើងឯកជាតិឆ្នាំ២០១៧ដែលចាប់ផ្ដើមពីថ្ងៃទី៦មកនោះបានបញ្ចប់ការប្រកួតហើយនៅល្ងាចថ្ងៃទី៨ធ្នូហើយនៅក្នុងពិធីបិទការប្រកួតមានការចូលរួមពីសំណាក់លោក ប៊ុន សុខប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត

ការប្រកួតនេះមាន១២សមាគម-ក្លិប ចូលរួមដែលមានដែលមានអត្តពលិក ប្រតិភូ និងគ្រូបង្វឹកចំនួន១២៥នាក់ក្នុងនោះ៤១នាក់ជាកីឡាការិនី ។វិញ្ញាសាដែលដាក់ឲ្យប្រកួតមានរត់១០០ម៉ែត្រ បុរស-នារីរត់២០០ម៉ែត្រ បុរស-នារី រត់៨ម៉ែត្របុរស-នារី រត់បណ្ដាក់១០០ម៉ែត្រ៤ដងបុរស-នារី រត់១.៥០០ម៉ែត្របុរស-នារីចោលថាសបុរស-នារី ចោលដុំដែកបុរស-នារីលោតចម្ងាយបុរស-នារី និងលោតបណ្ដាក់៣ដងបុរស-នារី ។

រាជធានី-ខេត្តដែលចូលរួមនោះមានខេត្តកណ្ដាល កំពង់ឆ្នាំង ព្រៃវែង បាត់ដំបង ប៉ៃលិន ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ មន្ទីរអប់រំយុវជន និង កីឡារាជធានីភ្នំពេញ ខេត្តព្រះវិហារ ស្ទឹងត្រែង សៀម រាប និងខេត្តតាកែវ ។

លទ្ធផលនៃការប្រកួតនេះគឺរាជធានីភ្នំពេញដណ្ដើមបានចំណាត់ថ្នាក់លេខ ១ដោយរកបានមេដាយមាស ៦គ្រឿងប្រាក់២គ្រឿង និង សំរិទ្ធ១គ្រឿង ។ក្រសួងការពារជាតិបានចំណាត់ថ្នាក់លេខ ២ដោរកបានមេដាយមាស៥គ្រឿង និង ប្រាក់៣គ្រឿង ក្រសួងមហាផ្ទៃបានចំណាត់ថ្នាក់លេខ ៣គឺមេដាយមាស ៤គ្រឿងប្រាក់១គ្រឿង សំរិទ្ធ ២គ្រឿង ។

ខេត្តស្ទឹងត្រែងចំណាត់ថ្នាក់លេខ ៤ដោយដណ្ដើមបានមេដាយមាស ២គ្រឿងប្រាក់៤គ្រឿង និង ខេត្តកណ្ដាលបានចំណាត់ថ្នាក់លេខ ៥ដោយរកបានមេដាយមាស ១ គ្រឿង និង សំរិទ្ធ៥គ្រឿង ។

1

photo_2017-12-09_06-08-51