សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកថ្នាល និង អត្តពលិកវ័យក្មេង

6629

ភ្នំពេញ: សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកថ្នាល និង អត្តពលិកវ័យក្មេងរបស់ខ្លួនចំនួន៣០រូបដែលវគ្គនេះចាប់ផ្ដើមពីថ្ងៃទី៨ ដល់ទី១១ធ្នូនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

photo_2017-12-08_09-23-51

ទ្រីយ៉ាត្លុង(Triathlon)ជាកីឡាមួយប្រភេទដែលលំបាកលេងណាស់ហើយនៅកម្ពុជាក៏មិនសូវមាននរណាបានស្គាល់ដែរ ។ កីឡានេះមាន៣វិញ្ញាសាបញ្ចូលគ្នាគឺហែលទឹកចម្ងាយ១.៥០០ម៉ែត្រ បន្ទាប់មកជិះកង់ចម្ងាយ៤០គីឡូម៉ែត្រ និង ចុងក្រោយរត់ប្រណាំងចម្ងាយ១០គីឡូម៉ែត្រគឺចប់មួយវិញ្ញាសាបន្តទៅមួយវិញ្ញាសាទៀតអ្នកមកដល់ទីមុនគេជាអ្នកឈ្នះ ។

លោកងិន សុខបញ្ញាអគ្គលេខាធិការរបស់សហព័ន្ធបានអះអាងថាវគ្គនេះឧបត្ថម្ភថវិកាទាំងស្រុងដោយក្រសួង អប់រំយុវជន និង កីឡា ។សិក្ខាកាមមានចំនួន៣០រូបដែលមកពីសាលារៀននានាក្នុងរាជធានីភ្នំពេញ និង ខេត្តកណ្ដាល ខេត្តកំពត និង ខេត្ត កែប។

លោកអគ្គលេខាធិការបានឲ្យដឹងទៀតថាវគ្គនេះសិក្សាទាំងទ្រឹស្ដី និង ការអនុវត្តន៍ហើយគ្រូឧទ្ទេសអញ្ជើញមកពីសហព័ន្ធទាំង ៣ តែម្ដង ។ផ្នែកប្រណាំងកង់អញ្ជើញគ្រូមកពីសហព័ន្ធកីឡាប្រណាំងកង់កម្ពុជា ។ជំនាញហែលទឹក បង្រៀនដោយអ្នកគ្រូជប៉ុនដែលជាគ្រូជ្រើសជាតិកម្ពុជាគឺអ្នកគ្រូ Saki Ikuyama ។អត្តពលកម្មគឺលោកផៃ សុខដែលជាគ្រូបង្វឹកអត្តពលកម្មជម្រើសជាតិ ។ មិនតែប៉ុណ្ណោះក៏មានការបង្ហាញពីកាលវិភាគក្នុងការរត់ចម្ងាយនិង ដំបូន្មានក្នុងការហ្វឹកហាត់ដោយលោកតូ រិទ្ធិយ៉ាដែលជាអ្នករត់ម៉ារ៉ាតុងជើងចាស់ និង ជាគ្រូវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ។

 

photo_2017-12-08_09-24-04

photo_2017-12-08_09-24-20