ក្រុមកីឡាប៉េតង់បញ្ចូនកីឡាករចំនួន១២ ទៅប្រកួតជើងឯកអាស៊ីនៅថៃ

25907

ភ្នំពេញ៖ ក្រុមកីឡាប៉េតង់កម្ពុជាចំនួន១២រូបគ្រូបានចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅប្រទេសថៃហើយនៅ
ថ្ងៃទី៨ធ្នូដើម្បីចូលរួមការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី (Asian Petanque ChampionShip)ដែល នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧

photo_2017-12-08_06-23-04

លោក លោក សូម៉ៃ សុខគា ប្រធានគណប្រតិភូបាននិយាយឲ្យដឹង ថា កម្ពុជាបានបញ្ជូលអត្តពលិកប៉េតង់១២នាក់ចូលរួមក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី១នេះនៅទីក្រុងបាងកក ប្រទេសថៃ ចំពោះអត្តពលិកទាំងអស់១២នាក់រួមមានក្រុមបុរស ក្រុមនារី និងក្រុមយុវជន។

សម្រាប់ក្រុមបុរសមាន កីឡាករ សុខ ចាន់មាន ថោង ឈឿន យ៉ា ច័ន្ទដារ៉ារិទ្ធ និងកីឡាករ ឃឹម សុភក្រ្ត រីឯក្រុមនារី៖កីឡាការិនី កែ ឡេង អ៊ុក ស្រីមុំ អ៊ុន ស្រីយ៉ា និងកីឡាការិនី ដួង ឌីណា ចំណែកក្រុមយុវជន៖កីឡាករ ឃួន លីហ៊ ហៀប វ៉ាឃីម កុយ សុភក្រ្តា និងកីឡាករ កែវ ភក្ដី។

លោកបានបន្តថា លើកនេះកម្ពុជាត្រៀមខ្លួនបានល្អណាស់ដោយសារតែលោកគ្រូៗបានរៀបចំការហ្វឹកហាត់ត្រឹមត្រូវព្រោះ លោកគ្រូបានប្រជុំពិភាក្សាក្នុងការរៀបចំដើម្បីត្រៀមខ្លួនការប្រកួតជើងឯកអាស៊ីនៅប្រទេសថៃនេះហើយការប្រកួតខាងលើនេះប្រហែលមាន១០ប្រទេសចូលរួម។

សូមបញ្ជាក់ថា កាលប្រកួតនៅឆ្នាំ២០១៤ កម្ពុជាដណ្ដើមបានមេដាយមាស ៤គ្រឿង ប្រាក់១គ្រឿងនិងសំរិទ្ធ១គ្រឿង ឆ្នាំ២០១៥ យើងទទួលបានមេដាយមាស១គ្រឿង ប្រាក់១គ្រឿងនិងសំរិទ្ធ១គ្រឿង និងឆ្នាំ២០១៦ ដណ្ដើមបានមេដាយមាស១គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ៣គ្រឿង។

photo_2017-12-08_06-23-09

Loading...