នៅខេត្តសុខោទ័យ ប្រជាកសិករថៃបាននាំគ្នាដើររកកណ្ដុរនៅតាមវាលស្រែនាខែចម្រូតនេះ ព្រោះជារដូវសម្បូរណ៍សត្វកណ្ដុរជាងគេ ។គេបានយកវាមកឆ្អើរឲ្យក្រៀមហើយដាក់លក់ ដោយមានអ តិថិជនចូលមកជាវយ៉ាងច្រើន ។កណ្ដុរ១គីឡូក្រាមគេលក់បានតម្លៃ៣០០បាតជាតម្លៃដែលខ្ពស់ជាងសាច់គោនិងសាច់ជ្រូកទៅទៀត។

image

ក្នុងមួយឆ្នាំគេចេញរកកណ្តុរក្នុងរយៈពេលតែ២ខែប៉ុណ្ណោះគឺខែវិច្ឆិកា និងខែធ្នូនេះឯង។គេចេញកនៅពេលយប់ ដោយនាំគ្នាដុតគល់ជញ្ជ្រាំងោយឆេះធ្វើឲ្វាផ្អើលរត់ចេញពីរន្ធ ហើយនាំគ្នាស្ទាក់ចាប់តែម្តង។អ្នកជនបទនៅខេត្តសុខោទ័យនិយមបរិភោគសាច់កណ្តុរណាស់ព្រោះគេ គិតថាវាមានជាតិប្រូតេអ៊ីនខ្ពស់។អ្នកប្រកបរបរនេះក្នុងរយៈពេល២ខែគេអាចរកប្រាក់បានប្រមាណ ៥០.០០០បាត ឃើញថាច្រើនគួរសមដែរ៕

image