កំពង់ឆ្នាំង៖ ក្រុមម៉ូតូដែលបំពាក់ឧបករណ៍ខុសលក្ខណះបច្ចេកទេសបង្កការរុំខានដល់បងប្អូនប្រជាបលរដ្ឋនៅពេលយប់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាននាំយកមករក្សារទុកនៅអធិការនគបាលក្រុងកំពង់ឆ្នាំង ។

ហេតុការបង្ក្រាបក្រុមម៉ូតូដែលប្រើប្រាស់ខុសលក្ខណះបច្ចេកទេសធ្វើឡើងនៅវេលាយប់ថ្ងៃទី៥ម្សិលមិញនៅគោលដៅ២ក្នុងក្រុងកំពង់ឆ្នាំង ។ សមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំងដែលស្ថិតក្នុងការបង្ក្រាបបានអោយដឹងថាក្រុមម៉ូតូដែលបំពាក់ខុសលក្ខណះបច្ចេកទេសតែងតែធ្វើសកម្មភាពនៅពេលយប់ក្នុងក្រុងកំពង់ឆ្នាំងបានធ្វើការឃាត់ខ្លួននាំយកមកធ្វើការសាកសួនៅអធិការនគបាលក្រុងកំពង់ឆ្នាំងមាន ១ ឈ្មោះ ប៉ឹងពីស ភេទប្រុសអាយុ៤៥ឆ្នាំរសនៅក្នុងក្រុងកំពង់ឆ្នាំង ២ ឈ្មោះ ភោគសំរាំង ភេទប្រុសអាយុ១៩ឆ្នាំរសនៅក្នុងក្រុងកំពង់ឆ្នាំង ៣ ឈ្មោះ រសចាន់ធឿន ភេទប្រុសអាយុ២២ឆ្នាំរសនៅក្នុងក្រុងកំពង់ឆ្នាំង ៤ ឈ្មោះ អ៊ូសីឡា ភេទប្រុសអាយុ១៧ឆ្នាំង ៥ ឈ្មោះ ផាត់ផល្លី ភេទប្រុសអាយុ១៨ឆ្នាំទាំង២នាក់រសនៅក្នុងស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំងដែលស្ថតក្នុងការបង្ក្រាបបានងោយដឹងបន្ថែមទៀតថាក្រុមយុវជនទាំង៥នាក់ខាងលើនេះដែលម៉ូតូរបស់ពួគគេជាម៉ូតូបំពាក់ខុសលក្ខណះបច្ចេកទេសដូចជាបំពាក់បំពង់ស៊ីម៉ាំងប្រែន បំពាក់អំពុលឡាហ្សែ ខណះដែលគ្រឿងបំពាក់ទាំងនេះមិនអនុញ្ញាតិអោយប្រើប្រាស់ធ្វើចរាចរណនៅផ្លូវសាធារណះនោះឡើយនៅពេលដែលធ្វើអោយមានការរុំខានដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរនៅពេលយប់ចាំងភ្នែកនិងពេលថ្ងៃបង្កការរុំខានផងដែរ។

ពាក់ពន្ធករណីខាងលើនេះសមត្ថកិច្ចបានអោយដឹងបន្ថែមទៀតថាករណីនេះសមត្ថកិច្ចជំនាញធ្វើការឃាត់ម្ចាសមធ្យោបាយទាំងអស់អោយធ្វើកិច្ចសន្យាប្្ឈប់ការប្រើប្រាស់ម៉ូតូដែលបំពាក់ឧបករណ៍ខុសលក្ខណះបច្ចេកទេសទាំងអស់នវនិងតម្រូវងោយដោះចោលនៅមុខសមត្ថកិច្ចនិងធ្វើការផាកពិនយ័តាមច្បាប់និងធ្វើការអប់រុំអោយឈប់ធ្វើសកម្មភាបបែបនេះនិងបានប្រគល់ម៉ូតូងោយម្ចាស់វីញផងដែរ ៕ ជាវុត្ថា កំពង់ឆ្នាំង

IMG-20171206-WA0014IMG-20171206-WA0016

IMG-20171206-WA0018

IMG-20171206-WA0021