ភ្នំពេញ: លោកប៉ែន វុទ្ធីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្តបានឲ្យដឹងថាមានកីឡាករ-កីឡាការិនីចំនួន១១៦នាក់មិពី១៣រាជធានី-ខេត្ត និងក្រសួង២គឺក្រសួងការពារជាតិ និងមហាផ្ទៃចូលរួម ។ នៅព្រឹកថ្ងៃទី៦ធ្នូដែលវិញ្ញាសាប្រកួតមុនគេនោះគឺរត់៨០០ម៉ែត្របុរស-នារី និងរត់១០០ម៉ែត្របុរស-នារី ។

ចំពោះលទ្ធផលនៃការប្រកួតវិញ្ញាសារត់៨០០ម៉ែត្រនោះសម្រាប់នារីចំណាត់ថ្នាក់លេខ ១បានទៅកីឡាការិនីនួន ចរណៃ រាជធានីភ្នំពេញរត់ក្នុងថិរវេលា២នាទី៤៥វិនាទី ។ចំណាត់ថ្នាក់លេខ២កីឡាការិនីប៉ែន លក្ខិណាមកពីខេត្តកំពង់ឆ្នាំងរត់ក្នុងថិរវេលា៣នាទី០៧វិនាទី និងចំណាត់ថ្នាក់លេខ ៣ កីឡាការិនីចាន់ សារ៉េតមកពីក្រសួងមហាផ្ទៃរត់ក្នុងថិរវេលា៣នាទី១១វិនាទី ។

រត់៨០០ម៉ែត្របុរសវិញនោះចំណាត់ថ្នាក់លេខ ១ កីឡាករឈុន ប៊ុនថនមកពីខេត្តស្ទឹងត្រែង រត់ក្នុងថិរវេលា២នាទី០០វិនាទី ។ ចំណាត់ថ្នាក់លេខ ២ កីឡាករសាត ឧត្តម មកពីក្រសួងមហាផ្ទៃរត់ក្នុងថិរវេលា២នាទី០៧វិនាទីនិង ចំណាត់ថ្នាក់លេខ ៣ កីឡាករឱក រ៉ូហ៊ីតមកពីខេត្តសៀមរាបរត់ក្នុងថិរវេលា២នាទី១១វិនាទី ។

វិញ្ញាសារត់ល្បឿនលើផ្ទៃរាបនារីចំណាត់ថ្នាក់លេខ ១ កីឡាការិនីប៉ែន សីហារាជធានីភ្នំពេញរត់ក្នុងថិរវេលា១២វិនាទី៩៦ ។ ចំណាត់ថ្នាក់លេខ ២ កីឡាការិនីហៃ ស៊ូម៉ីខេត្តបាត់ដំបងរត់ក្នុងថិរវេលា១៣វិនាទី៧៧ និង ចំណាត់ថ្នាក់លេខ ៣ កីឡាការិនីឈិត ចិន្ដាខេត្តតាកែវរត់ក្នុងថិរវេលា១៤វិនាទី១២ ។

រត់ល្បឿន១០០ម៉ែត្របុរស ចំណាត់ថ្នាក់លេខ ១ កីឡាករទត សាលីនរាជធានីភ្នំពេញរត់ក្នុងថិរវេលា១១វិនាទី១៦ ។ ចំណាត់ថ្នាក់លេខ ២ កីឡាករង៉ែត ភារ័ត្នក្រសួងការពារជាតិរត់ក្នុងថិរវេលា១១វិនាទី៤២ និង ចំណាត់ថ្នាក់លេខ ៣ កីឡាករសូ វេហាខេត្តព្រៃវែងរត់ក្នុងថិរវេលា១១វិនាទី៩៥ ។

photo_2017-12-06_09-42-04

photo_2017-12-06_09-43-04