កំពង់ឆ្នាំង៖ កំលាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងចំនួន១២០នាក់បានចុះជួយច្រូតស្រូវបងប្អូនប្រជាពលរដ្ឋ ខណះដែលពួគគាត់ខ្វះខាតកំលាំងពលកម្មនិងស្រូវមួយចំនួនកំពង់ត្រូវបានភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើអោយដួលដេកក្នុងទឹកដែលពិបាក់ក្នុងការច្រូត ។

852713189_22412

ការចុះជួយច្រូតស្រូវបងប្អូប្រជាពលរដ្ឋធ្វើឡើងនៅថ្ងៃទី០៥ធ្នូ២០១៧នៅចំណុចភូមិគ្រោះឃុំរលាប្អឿស្រុករលាប្អៀខេត្តកំពង់ឆ្នាំងដែលដឹកនាំកំលាំងដោយមេបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី សាក់សារ៉ាងនិងមេបញ្ជាការរងនាយនាររងនិងពលកងរាជអាវុធហត្ថខេត្តចូលជាច្រើននាក់រួមផងដែរ ។ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រីសាក់សារ៉ាងបានអោយដឹងថាការចុះជួយច្រូតកាត់ស្រូវបងប្អូនប្រជាពលរដ្ឋនេះគឺអនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការរងកងទព័ជើងគោកនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើយ៉ាងណាចុះជួយច្រូតកាត់ស្រូវបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតកំលាំងពលកម្មនិងបងប្អូនស្ត្រីមេម៉ាយុំ ជនចាស់ជរាគ្មានទីពឹងនិងជនពិការ ក្រៅពីនេះកំលាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានចុះជួយប្រជាពលរដ្ឋជាបន្តបន្ទាប់ជាក់ស្តែងនិងត្រៀមកំលាំងចាំជួយអន្តរាគមន្ត៍ចុះជួយប្រជាពលរដ្ឋនៅតាមកន្លែងផ្សេងៗទូទាំងខេត្តកំពង់ឆ្នាំងបន្តទៀតផងដែរ ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រីសាកសារ៉ាងបានអោយដឹងបន្ថែមទៀតថាកំលាំកងរាជអាវុធហត្ថខេត្តក្រៅពីការងារការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណះជូនបងប្អូនប្រជាពលរដ្ឋក្នុងនោះកំលាំងកងរាជអាវុធហត្ថតែងតែបានចុះជួយប្រជាពលរដ្ឋដែលខ្វះខាតកំលាំងពលកម្មដោយធ្វើយ៉ាងណាត្រូវជួយប្រមូលផលស្រូវអោយបានឆាប់ខណះដែលភ្លៀងបានធ្លាក់មកជាបន្តបន្ទាប់ធ្វើអោយស្រូវរងការដួលកប់ក្នុងទឹកដែលធ្វើអោយខូចខាតផលស្រូវផងដែរ ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានអោយដឹងបន្ថែមទៀតថាជានិច្ចកាលកំលាំងកងរាជអាវុធហត្ថខេត្តតែងនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋទួសក្នុងកាលទេសណាក៍ដោយខណះដែលលតិផលចុះជួយច្រូតកាត់ស្រូវជូនបងប្អូនប្រជាពលរដ្ឋបាន១ហិតាកន្លះផងដែរ ៕ ជាវុត្ថា កំពង់ឆ្នាំង

852523077_149958

852109880_71053