ព្រឹត្តិការណ៍កីឡា RAID Amazones លើកទី២បានចាប់ផ្តើមហើយនៅលើទឹកដីអង្គរ

18
315

RAID Amazones ជាព្រឹត្តិការណ៍កីឡាអន្តរជាតិមួយដ៏មានប្រជាប្រិយភាពបំផុតនៅលើពិភពលោក មានសុទ្ធតែនារីជាអ្នកចូលរួម ដោយចាប់គូគ្នា២នាក់ ឬ៣នាក់ដើម្បីរត់ ជិះកង់ និងចែវទូក។ កីឡានេះ បង្កើតឡើងដោយអតីតពិធីករទូរទស្សន៍ជនជាតិបារាំងឈ្មោះ ALEXANDER DEBANNE មានរយៈពេល១៥ឆ្នាំមកហើយ និងបានធ្វើនៅតាមបណ្តាប្រទេសជាច្រើន ក្នុងនោះនេះជាលើកទី២សម្រាប់កម្ពុជាជាម្ចាស់ផ្ទះ ដែលរៀបចំឡើងនៅក្នុងទឹកដីអង្គរ។

កម្មវិធីនេះបានប្រារព្ធពិធីបើកនៅសណ្ឋាគារប៉ារ៉ាឌីស វីឡា អង្គរ កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ក្រោមវត្តមានរបស់ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងសហការី លោក ALEXANDER DEBANNE អ្នករៀបចំកម្មវិធី និងលោក ហ៊ុន សុជាតិ អ្នកសម្របសម្រួលកម្មវិធី។

លោក ហ៊ុន សុជាតិ បានឲ្យដឹងថា នេះជាមោទនភាពណាស់សម្រាប់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះជាលើកទី២នៅលើទឹកដីអង្គរសម្រាប់ព្រឹត្តិការណ៍កីឡា RAID Amazones លំដាប់ពិភពលោក។ នៅក្នុងឆ្នាំនេះ មានកីឡាការនីចូលរួមចំនួន៣៤៧នាក់ មានអាយុចាប់ពី២៨ឆ្នាំដល់៥០ឆ្នាំ មកពីប្រទេសបារាំង ស្វីស បែលហ្សិក កាណាដា និងបណ្តាប្រទេសមួយចំនួនតូចទៀតដែលនិយាយភាសាអង់គ្លេស។

លោក សុជាតិ បន្តទៀតថា កម្មវិធីកីឡានេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តស្ត្រីថា ពួកគាត់ក៏អាចធ្វើការងារនិងចូលរួមកីឡាបានដូចបុរសដែរ ទាំងរត់ចម្ងាយ ជិះកង់ និងចែវទូក ដែលនេះជាវិញ្ញាសារបានកំណត់ក្នុងកម្មវិធីរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៤ដល់ទី០៩ ខែធ្នូ ឆ្នាំ២០១៧។ តាមរយៈព្រឹត្តិការណ៍កីឡានេះ បានធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្រើន ជាក់ស្តែងពេលរត់ចម្ងាយ ពួកគេនឹងបានស្គាល់ពីប្រាង្គប្រាសាទដ៏ច្រើនសន្ធឹករបស់ខ្មែរ ពេលជិះកង់ពួកគេបានស្គាល់ពីការរស់នៅរបស់ប្រជាជន ភូមិសាស្រ្ត ទិដ្ឋភាពវាលស្រូវ វាលស្រែដ៏ស្រស់ស្អាត និងពេលចែវទូក ពួកគេនឹងបានស្គាល់ពីសក្តានុពលទេសចរណ៍នៅបឹងទន្លេសាបនៃកម្ពុជាផងដែរ។

គួរបញ្ជាក់ផងដែរថា RAID Amazones នឹងរៀបចំជាលើកទី៣នៅលើទឹកដីអង្គរម្តងទៀត នាខែមីនា ឆ្នាំ២០១៨ ដែលមានកីឡាការនីចូលរួមចំនួន២៥០នាក់បន្ថែមទៀត។ ចំនួននេះគឺដោយសារអ្នកចូលរួមនៅវគ្គទី២មានច្រើនលើសកំណត់។ នេះជាមោទនភាពណាស់ ដែលការរៀបចំកីឡា RAID Amazones កាលពីឆ្នាំ២០១៤បានជោគជ័យយ៉ាងខ្លាំង ធ្វើឲ្យអ្នកចូលរួមចាស់ថ្មី មានបំណងចង់មកកាន់ទឹកដីអង្គរជាថ្មី៕

អតបទ៖ អជ្ញាធរជាតិអប្សរា

Facebook Comments
Loading...

18 COMMENTS

  1. 高能聚焦量超聲波( HIFU )以物理性聚焦集中成一點, 快速穿透皮膚真皮及脂肪層面直達面部表淺肌肉腱膜系統( SMAS )層令其組織細胞分子高速磨擦 , 瞬間升溫至60 -70 度,令整個表淺肌肉腱膜系統( SMAS )受熱收縮,形成熱固化區域, 令結綈組織同時拉緊,達到拉皮防皺及美容效果。SMAZ聚焦超聲波提供了最有效的HIFU能量收緊皮膚及刺激胶原蛋白新生,提升彈性,恢復更緊緻的皮膚和更年輕的美貌。

  2. Venus Viva™對所有皮膚類型都是安全的,並使用革命性的Nano Fractional Radio Frequency™(納米點陣射頻™)和Smart Scan™(智能掃描™)技術,通過選擇性真皮加熱,從而提供優異的治療效果。使用Nano Fractional RF™將能量透過表皮傳遞至真皮,從而產生熱量,並啟動膚膚的生理機制,重建膠原蛋白及刺激纖維母細胞,最終刺激導致組織重塑。功效:✔改善膚質✔肌膚緊緻✔減淡妊娠紋✔痤瘡及暗瘡疤痕✔減淡細紋及皺紋✔面部肌膚賦活再生 適合面部及頸部

  3. 以低能量的1064-Q激光反覆掃於皮膚表面,逐步改善皮膚色素問題。 治療時產生的熱能能促進膠原蛋白的再生,回復肌膚彈性。 使用7mm平行光光頭,使輸出的激光更溫和及均勻。功效: 去除紋身 美白及去除面毛 令整體膚色更白更均勻 減淡及去除荷爾蒙斑或反黑 增加皮膚膠原蛋白,改善皮膚彈性 減淡深層色斑 : 黃褐斑,荷爾蒙斑,蝴蝶斑 以低能量的1064-QS激光反覆掃於皮膚表面,逐步改善皮膚色素問題 使用8-10mm平行光光頭,使輸出的激光 更溫和及均勻 1. 激光能透進皮膚深層 2. 激光被黑色素吸收 3. 產生熱能將黑色素體分解 4. 被呑噬細胞吸收及排出體外

  4. Youre so cool! I dont suppose Ive read anything like this before. So nice to find any individual with some authentic ideas on this subject. realy thank you for beginning this up. this website is something that is wanted on the internet, someone with a little originality. useful job for bringing one thing new to the internet!

  5. I’d need to test with you here. Which is not one thing I normally do! I get pleasure from studying a put up that may make people think. Additionally, thanks for permitting me to remark!

  6. There are some interesting points in time in this article however I don’t know if I see all of them heart to heart. There’s some validity but I will take maintain opinion till I look into it further. Good article , thanks and we would like more! Added to FeedBurner as nicely

LEAVE A REPLY

Please enter your comment!
Please enter your name here