តាមBBCផ្សាយនភថ្ងៃទី៥ខែធ្នូនេះថាៈកាលពីថ្ងៃសៅរ៍មេដឹកនាំអាហ្វហ្កានីស្ថានលោកAshraf Ghani បានឆ្លើយតបទៅនឹងការចោទប្រកាន់ថាមានមន្ត្រីក្នុងជួររដ្ឋាភិបាលរបស់គាត់បានភ្ជាប់ខ្លួនជាមួយពួករដ្ឋ អ៊ីស្លាម។

លោកបាននិយាយថាអ្នកចោទប្រកាន់ទាំងនោះគួរតែផ្យល់ភស្តុតាងឲ្យច្បាស់លាស់ឬបើមិនអី ចឹងទេពួកគេគួរតែពាក់ក្រមាគ្របមុខរបស់ស្ត្រីទៅ។ ការអត្ថាធិប្បាយនេះបានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងដោយប្រជាជនអាហ្វហ្កានីស្ថានខ្លះបានគិតថាគាត់មានគំនិតប្រកានអំពីបញ្ហាភេទ ដែលជាការប្រមាថ មាក់ងាយមួយមិនអាចទទួលបានជាដាច់ខាត។

ភ្លាមៗនោះលោកGhaniបានធ្វើការសុំទោសស្រ្តីអាហ្វហ្កានីស្ថានទាំងអស់ហើយថាសូមកុំឲ្យធ្វើការបកស្រាយពាក្យសំដីរបស់គាត់ធ្វើអ្វី។គួរបញ្ជាក់ថាប្រទេសអាហ្វហ្កានីស្ថានមិនមែនជាទីកន្លែងដែលលើកតម្លៃស្ត្រីប៉ុន្មានទេ៕

image