សត្វតោគឺជាអធិរាជនៃព្រៃភ្នំ ប៉ុន្តែពេលខ្លះជីវិតវាបែរជាធ្លាក់ទៅក្នុងការសម្លាប់ដ៏គ្មានមេត្តាពីសំណាក់ស្នាដៃមនុស្សាយើងទៅវិញ។ តាមDaily mailបានផ្សាយឲ្យដឹងថានៅតំបន់ឧទ្យាននៃប្រទេសអាហ្វ្រិកខាងត្បូងសឹង្ហមំសាសត្វនេះបែរជូប នៅគ្រោះអាក្រក់លើសពីសត្វនានាដែលជាចំណីរបស់វាទៅទៀត។

image

អ្នកដឹងទេថា កូនតោដែលទើបនឹង កើតមកមិនទាន់ទាំងបើកភ្នែកផង ត្រូវគេពង្រាត់ពីមេយកទៅចិញ្ចឹមនៅទីផ្សេងដោយអោយទឺកគោវាផឹក ។ធំបានបន្តិច គេយកទៅដាក់ចិញ្ចឹមក្នុងទ្រុងទុកឲ្យភ្ញៀវទេសចរមើលកំសាន្តភ្នែក។លុះធំល្មមហើយគេ យកទៅព្រលែងនៅក្នុងព្រៃបម្រុង ហើយបើកឲ្យអ្នកទេសចរធុនសេដ្ឋីសម្បូរណ៍លុយដែលនិយមសម្លាប់ សត្វសាហាវជាល្បែងកំសាន្ត លើកកាំភ្លើងបាញ់សម្លាប់ជាការសប្បាយដោយគ្មានក្តីមេត្តាសោះឡើយ។

image

ពេលវាស្លាប់ហើយតើគេយកសាកសពវាទៅណាទៀត?គេត្រូវលក់ខ្មោចតោនោះទៅឲ្យអ្នកផ្សំធ្វើថ្នាំ ឬ យកផ្នែកនៃឆ្អឹងទៅធ្វើជាគ្រឿងអលង្ការជាពិសេសយកឆ្អឹងទៅត្រាំធ្វើស្រាដែលគេល្បីថាសាកសិទ្ធបំផុត ក្នុងការព្យាបាលជម្ងឺផ្សេងៗ។គ្រាន់តែក្នុងមួយឆ្នាំសត្វតោដែលរងគ្រោះដោយអំពើបែបនេះមានប្រមាណ ៨០០ក្បាល ហើយការសម្លាប់នេះវាស្របច្បាប់ថែមទៀតណៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។

ប្រទេសចិនជាប់លំដាប់លេខមួយខាងការកុំម៉ង់ទិញឆ្អឹងតោ។ក្រៅពីនេះគេត្រូវនាំទៅកាន់ប្រទេសថៃ ឡាវ វៀតណាម។កាន់តែពិសេសអស្ចារ្យណាស់ទៅទៀត បើតាមសារព៍័តមាននេះបានបញ្ជាកថាប្រទេសកម្ពុជាក៏នាំចូលផលិតផលស្រាត្រាំឆ្អឹងតោនេះដែរ៕

image

image

image

image