រូបសំណាករបស់ Messi ត្រូវបានជនល្មើសកាត់ត្រឹមកជើង ធ្វើឲ្យដងខ្លួននៃរូបនេះធ្លាក់ចេញពីទម្រ មកដេក នៅលើផ្លូវដើរមួយកន្លែង ក្នុងតំបន់ Costanera Sur រដ្ឋធានី Buenos Aires ប្រទេសអាហ្សង់ទីន ប៉ុន្តែមកដល់ពេលនេះ អាជ្ញាធរអាហ្សង់ទីនមិនទាន់ចាប់បានជនល្មើសដែលប្រព្រឹត្តិសកម្មភាពបំផ្លាញនេះនៅឡើយទេ។

Messi-statue_large

នេះជាលើកទី ២ហើយ ដែលរូបសំណាកកីឡាករអាហ្សង់ទីនឆ្នើមរូបនេះ ត្រូវបានបំផ្លិចបំផ្លាញ។ កាលពីខែមករា ដើមឆ្នាំនេះ រូបសំណាកដដែលនេះ ត្រូវបានជនល្មើសកាត់ពាក់កណ្ដាលខ្លួនមុនពេលត្រូវបានចៅហ្វាយក្រុង Buenos Aires រៀបចំឲ្យមានការជួសជុល និងដំឡើងរូបនេះជាថ្មីឡើងវិញប៉ុន្មានថ្ងៃក្រោយមក។

hi-res-8f514f3f22ecaddf786bf4dd3cd28e93_crop_north