ភ្នំពេញ: លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡានៃក្រសួងអប់រំយុវជននិងកីឡានិងជាអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាបានអញ្ជើញចូលរួមសម្ភោធន៍បើកការប្រកួតប្រចាំឆ្នាំនេះ ។ ហើយការប្រកួតបាល់បោះជើងឯកយុវជនអាយុក្រោម១៨ឆ្នាំសម្រាប់ឆ្នាំ២០១៧ ចាប់ផ្ដើមនៅថ្ងៃទី២នេះហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៧ធ្នូ ។

លោកកៅ កាន់ណាលីអគ្គលេខាធិការសហព៧ន្ធបានរាយការណ៍ឲ្យដឹងថាការប្រកួតនេះមានក្រុមបាល់បោះចំនួន១៨ក្រុមចូលរួមគឺបុរស ១២ក្រុម និងនារី៦ក្រុម ។សម្រាប់បុសចែកចេញជា ៤ ពូល និង នារីចែកចេញជា២ពូល ។

ការប្រកួតសរុបមានចំនួន៣០ប្រកួតគឺប្រកួតវិលជុំក្នុងពូលមាន១៨ប្រកួតវគ្គជម្រុះ១ភាគ៤បុរសមាន៤ប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របុរស-នារីមាន៤ប្រកួតវគ្គផ្ដាច់ព្រ័ត្របុរស-នារីមាន៤ប្រកួត ។

ក្រុម ដែលចូលរួមប្រកួតនោះគឺសហភាពយុវជនកម្ពុជាខេត្តសៀមរាបមានក្រុមបុរស-នារី ។វិទ្យាល័យព្រះស៊ីសុវត្ថិបុរសមួយក្រុមសាលាទួនហ្វាបុរសមួយក្រុមវិទ្យាល័យព្រែកស្លែងបុរសមួយក្រុម-នារីមួយក្រុម ។ Blank បុរសមួយក្រុម Volunteer Basketball Team បុរសមួយក្រុម ។

សាលារៀនពោធិ៍ចិនតុងទី១នារីមួយក្រុម ។អង្គការភាពញញឹមនៃកុមារបុរសមួយក្រុមវិទ្យាល័យហ៊ុន សែន តាខ្មៅបុរសមួយក្រុម Alis នារីមួយក្រុម និង បុរសមួយក្រុមសាលារៀនអន្តរទ្វីបអាមេរិកកាំងបុរសមួយក្រុម នារីមួយក្រុម ។ហែបភីច័ន្ទតារានារីព្រែកថ្មីនារីមួយក្រុម និង Magic បុរសមួយក្រុម ។

ការប្រកួតនេះក្រុមជើង្ឯកបានមេដាយមាស១៥គ្រឿង ពាន ១ និងប្រាក់រង្វាន់១.៥០០.០០០រៀល លេខ ២បានមេដាយប្រាក់១៥គ្រឿងរង្វាន់១.០០០.០០០រៀល និង លេខ៣បានមេដាយសំរិទ្ធ១៥គ្រឿង និង រង្វាន់៥០០.០០០រៀល ។

photo_2017-12-02_09-41-21 [800x600]

photo_2017-12-02_09-40-20 [800x600]

photo_2017-12-02_09-40-53 [800x600]

photo_2017-12-02_09-41-00