ពិធីក្រុងពាលី និងបួងសួង នៅមុខប្រាសាទអង្គវត្ត ដើម្បីសុំសេចក្តីសុខ និងសិរីសួស្តីដល់កម្ពុជាបានបញ្ចប់

12552

ទីល្ងាច ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ពិធីក្រុងពាលី និងបួងសួង នៅក្នុងបរិវេណប្រាសាទអង្គវត្ត ខេត្តសៀមរាប ដែលជាកម្មវិធីតូចមួយ ក្នុងចំណោមកម្មវិធីជាច្រើន នៃពិធីបួងសួងសុខសេចក្តីសុខ ចម្រើនរុងរឿង ដល់ប្រទេសកម្ពុជា បានបញ្ចប់ហើយ ប៉ុន្តែកម្មវិធីផ្សេងៗ នឹងមានជាបន្តបន្ទាប់ទៀត។

ពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនប្រទេសជាតិ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប រយៈពេល ២ថ្ងៃបានចាប់ផ្តើម នៅរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃបន្ទាប់ នៅវេលាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញវេរចង្ហាន់ប្រគេនព្រះសង្ឃផ្លូវការ ៧០អង្គ ។ ដោយឡែកពេលរសៀល ក៏មានកម្មវិធីសម្តែងសិល្បៈ រាំរបាំក្បាច់បុរាណ ប្រពៃណី និងចម្រៀងសម័យផងដែរ៕ ប្រភព៖ Freshnews