គ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់សម័យអង្គរ នឹងត្រូវដង្ហែត្រឡប់ពីចក្រភពអង់គ្លេស មកដល់មាតុកម្ពុជាវិញហើយ

703

គ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់សម័យអង្គរ ដែលត្រូវបានប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញទៅដង្ហែពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសត្រឡប់មកមាតុភូមិវិញ នឹងមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ។

fn-2017-12-02-08-04-43-5

ក្នុងពិធីទទួលនោះក៏មានការរៀបចំ ពិធីបន់ស្រន់សូមសេចក្តីសុខ ក្នុងការនាំយកគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់សម័យអង្គរ ត្រឡប់មកកម្ពុជាវិញ ឲ្យជួបតែសេចក្តីសុខ សេចក្តីចំរើន។

សូមជម្រាបថា កាលពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ទីដែលគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់ សម័យអង្គរបានដាក់តាំងនៅទីនោះ ដើម្បីធ្វើការដង្ហែយកមកកាន់កម្ពុជាវិញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលព័ត៌មានថា ភ្នាក់ងារលក់វត្ថុបុរាណមួយ ដែលមានទីស្នាក់ការនៅទីក្រុងឡុងដ៍ បានប្រកាសដាក់លក់វត្ថុបុរាណជាច្រើន ដែលក្នុងនោះរួមមានឈុតគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់ថ្ម ដែលត្រូវបានបញ្ចាក់ថា ជាវត្ថុបុរាណរបស់ជាតិកម្ពុជា។ ប្រភព៖ Freshnews

fn-2017-12-02-08-04-43-0

fn-2017-12-02-08-04-43-1

fn-2017-12-02-08-04-43-2

fn-2017-12-02-08-04-43-3

fn-2017-12-02-08-04-43-5

fn-2017-12-02-08-04-43-8

fn-2017-12-02-08-04-44-16

fn-2017-12-02-08-04-45-31

fn-2017-12-02-08-04-46-33

fn-2017-12-02-08-04-46-34