កំណត់ហេតុអាយុកាល៣០០ឆ្នាំត្រូវបានរកឃើញនៅក្នុងរូបចម្លាក់ព្រះយេស៊ូ

348

កាសែតThe Sunរបស់អង់គ្លេសចេញផ្សាយនៅថ្ងៃទី២ធ្នូនេះបានឲ្យដឹងថា ចម្លាក់ព្រះយេស៊ូមួយអង្គដែលបានកសាងឡើងតាំងពីស.វ.ទី១៨នៅក្នុងប្រទេសអេស្បាញ ត្រូវបានគេធ្វើ ការជួសជុលឡើងវិញ។ ប៉ុន្តែអ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលនោះគឺ គេបានរកឃើញកំណត់ហេតុមួយដែលលាក់ទុកនៅក្នុងរូបចម្លាក់នោះ។

image

កំណត់ហេតុនេះសរសេរឡើងដោយប្រិតប្រៀងបំផុ តហើយចុះកាលបរិច្ឆេទនៅឆ្នាំ១៧៧៧និងបិទជិត។ តាមរយៈលិខិតនេះអាចធ្វើឲ្យគេបានដឹងអំពីព៍ត័មានទាក់ទិនទៅនឹងពេលវេលានិងរបៀបរស់នៅរបស់ប្រជាជនកាលពីជំនាន់នោះ ស្ថានភាពសេដ្ឋកិច្ច នយោបាយនិងជំនឿសាសនាជាដើម។

ឯកសារនេះត្រូវបាចុះហត្ថលេខាដោយលោកJoaquin Minguesជាគ្រូសាសនាដ៏ជាទីគោរពនៅតំបន់Burgo de Osmaនៃប្រទេសអេស្បាញកាលពីជំនាន់នោះ។គួរបញ្ជាក់ថាកំណត់ហេតុនេះមានមានមួយសន្លឹកប៉ុន្តែសរសេរអក្សរទាំងសងខាងរុំទៅដោយក្រណាត់មួយយ៉ាងស្អាតដាក់កៀបជាប់ នៅខាងក្នុងរូបចម្លាក់នោះ៕

image