អណ្តើកពូជតារាឥណ្ឌា(Indian Star)ចំនួន៣៣០ក្បាលត្រូវចាប់បាននៅព្រលានយន្តហោះ

18421

តាមកាសែតបាងកកប៉ុស្ត៍បានឲ្យដឹងថា នៅថ្ងៃទី១ខែធ្នូ ពូជអណ្តើកតារាឥណ្ឌាចំនួន៣៣០ក្បាលដែល ឈ្មួញលាក់ទុកនៅក្នុងវ៉ាលីត្រូវបានប៉ូលីសចាប់បាននៅព្រលានយន្តហោះសុវណ្ណភូមិ។មន្ត្រីគយថៃបាន រកឃើញវ៉ាលីសចំនួន៣ដ៏គួរឲ្យសង្ស័យ ដែលវ៉ាលីសនិមួយៗមានទម្ងន់ធ្ងន់ហើយអត់មានឃើញបិទស្លាកឈ្មោះរបស់ម្ចាស់វ៉ាលីសទាំងនេះទេ។

នៅពេលដែលយកវ៉ាលីសនេះទៅស្កេនមើលទើបដឹងថាមានសត្វមានជីវិតនៅក្នុងនោះ។ភ្លាមៗនោះមន្ត្រីទទួលបន្ទុកសត្វព្រៃ ប៉ូលីសនិងមន្ត្រីគយប្រចាំព្រលានយន្ត ហោះក៏បានបើកវ៉ាលីសនេះពិនិត្យមើលក៏ស្រាប់តែឃើញសត្វអណ្តើកពូជតារាឥណ្ឌាទាំង៣៣០ក្បាល នេះតែម្តង។វាជាប្រភេទសត្វដែលត្រូវការពារ។

តាមការប៉ាន់ស្មានសត្វអណ្តើកនេះមានតម្លៃប្រមាណ១ លានបាត។មិនមានអ្នកណាចេញមកអះអាងថាជាម្ចាស់សត្វអណ្តើកនេះទេ។ប៉ូលីសបានសម្រេចប្រគល់ វាទៅឲ្យមន្ត្រីសត្វព្រៃដើម្បីចាត់ការបន្ត៕

image

image