ទស្សនៈស្មេរ ៖ ប្រជាធិបតេយ្យនៅកម្ពុជាមិនស្លាប់ មិនដើរថយក្រោយ តែកំពុងជុសជុល

19
302

        នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ សភាពការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជាមាន ការវិវត្តន៍យ៉ាងលឿន ស្ទើរតែតាមមិនទាន់ ប៉ុន្តែវាបានវិវត្តន៍ក្នុងគន្លងមួយត្រឹមត្រូវ បើទោះបីជាមានការស្មុគ ស្មាញត្រង់ចំណុចខ្លះ ។

ដំបូងឡើយ គឺការលេចធ្លាយវីដេអូឃ្លីបរបស់ទូរទស្សន៍ CBN ដែលលោក កឹម សុខា បានប្រកាស ខ្លួនឯងរហូតបែកពពុះមាត់ ដែលសរុបពាក្យសម្តីរបស់គាត់ទាំងអស់មកវិញ មានន័យស្មើនឹងទោសក្បត់ជាតិ ដោយផ្អែកទៅលើក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ ។ បន្ទាប់មកទៀត គឺការបណ្តេញអង្គការអន្តរជាតិ NDI ចេញពីកម្ពុជា ដោយសារតែអង្គការនេះរំលោភបំពានច្បាប់របស់កម្ពុជា ហើយជាបន្ត គឺកាសែត The Cambodia Daily បានព្រាត់ប្រាស់ចោលកម្ពុជា ដោយគេចវេសមិនបង់ពន្ធ បន្ទាប់មកទៀតគឺ វិទ្យុអាស៊ីសេរី បានបិទតូប វេចបង្វិច ចាកចេញពីកម្ពុជាដោយស្ម័គ្រចិត្តឥតមានចាំបាច់អ្នកណាបណ្តេញទេ គឺបានចេញទៅដោយខ្លួនឯង ។ ចុងក្រោយគឺ តុលាការកំពូលចេញសាលក្រមរំលាយចោល គណបក្សសង្គ្រោះជាតិ ដែលគណបក្សមួយនេះបានដំណើរការក្រោមរចនាសម្ព័ន្ធនៃមេដឹកនាំដែលជាជនក្បត់ជាតិ ដោយបូករួមទាំងមនុស្ស១១៨នាក់ ទៀតជាមេគ្រាក់ៗនៅក្នុងគណបក្សមិនឲ្យធ្វើនយោ បាយ៥ឆ្នាំ ។

ពេលនោះមានប្រតិកម្មជាច្រើនបានកើតឡើង ។ ប្រតិកម្មខ្លះរលូតចេញមកទាំងទទឹងទិស អត់ដឹង ក្បាលអត់ដឹងកន្ទុយនៅឯណាទេ ។ ពួកនេះព្រហើនណាស់ ហ៊ានប្រើសម្តីប្រមាថថា ប្រជាធិបតេយ្យនៅ កម្ពុជាកំពុងដើរថយក្រោយ ។ ប្រជាធិបតេយ្យនៅកម្ពុជាបានស្លាប់ហើយ ។ មានអាជនព្រហើនម្នាក់ទៀតឈ្មោះ Chairperson Charles ហ៊ានបោះផ្លែផ្កាមកថា៖ «តុលាការកំពូលបានដំដែកគោលចុងក្រោយបិទមឈូសលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ។ មិនទាន់ចប់ត្រឹមប៉ុណ្ណឹងទេ មានលោកទូតខ្លះ ហ៊ានអះអាង ថា ការបោះឆ្នោតសភាខែកក្កដា ឆ្នាំ២០១៨ នឹងបាត់បង់ភាពស្របច្បាប់ បើគ្មានគណបក្សសង្គ្រោះជាតិចូលរួម ។ លោកទូតខ្លះទៀតបង្ហាញពីអារម្មណ៍របស់ខ្លួនថា ការបោះឆ្នោតលើកក្រោយមិនអាចប្រព្រឹត្តិដោយសេរី និងយុត្តិធម៌ពិតប្រាកដទេ ។

ទាំងអស់នេះ គឺជាការវិនិច្ឆ័យដោយមិនផ្អែកលើទឡ្ហីករណ៍បែបឡូស៊ិកទេ ប៉ុន្តែគឺផ្អែកលើមនោរម្មណ៍ អណ្តែតអណ្តូងតាមតែខ្លួននឹកឃើញ ។ យើងសូមបញ្ជាក់ថា ទាំងបច្ចុប្បន្ន និងទៅអនាគតប្រជាធិប តេយ្យនៅកម្ពុជាមិនស្លាប់ទេ ហើយក៏មិនដើរថយក្រោយដែរ ប៉ុន្តែពេលនេះកំពុងស្ថិតនៅក្នុងដំណាក់កាល ជួសជុល ។ ស្តាយដែរ វាស្ទើរតែហួសពេល បើជួសជុលមុននេះបន្តិចប្រហែលជាល្អជាង ។ ពាក្យថាជួស ជុលមកពីវាមានការខូចខាត ឬរាំងស្ទះនៅត្រង់ចំណុចណាមួយហើយ ។ តាំងពីក្រោយការបោះឆ្នោតឆ្នាំ ២០១៣ តើអ្វីខ្លះបានកើតមាននៅកម្ពុជា និងធ្វើឲ្យប្រជាធិបតេយ្យស្ថិតក្នុងសភាពឃ្លេងឃ្លោង? មានការធ្វើបាតុកម្ម កុប្បកម្ម ការញុះញង់ អុចអាល ការបំផ្លើសបំភ្លៃព័ត៌មានសព្វបែបយ៉ាងក្នុងចង្កោមពួកប្រឆាំង ដែលក្នុងនោះមានទាំងគណបក្សនយោបាយ អង្គការសង្គមស៊ីវិលជាដើម ។ គេលែងគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ គេប្រមាថមាក់ងាយព្រះមហាក្សត្រ គេលែងគោរពស្ថាប័នជាតិ ហើយធ្ងន់ធ្ងរដែរនោះ គឺគេលែង គោរពឆន្ទៈប្រជាជនដែលជាម្ចាស់ឆ្នោត ដែលបានបោះឆ្នោតឲ្យពួកគេជាតំណាងនៅក្នុងរដ្ឋសភា ។ ចុងក្រោយបំផុត ទើបលេចឡើងឧបាយកលពិតប្រាកដ គឺ កឹម សុខា ជាជនក្បត់ជាតិ ដឹកនាំគណបក្សសង្គ្រោះ ជាតិយកមកធ្វើជាកម្លាំងនយោបាយ បង្កើតបដិវត្តន៍ពណ៌នៅកម្ពុជាក្នុងគោលដៅបំផ្លាញចោលលទ្ធិប្រជា ធិបតេយ្យ និងបង្កើតឲ្យមានភាពអនាធិបតេយ្យក្នុងសង្គមកម្ពុជា ។ ត្រូវទទួលស្គាល់ថា លទ្ធិប្រជាធិបតេយ្យបរិសុទ្ធនៅកម្ពុជាមានស្នាមរបួសដែលទាមទារត្រូវព្យាបាលជាបន្ទាន់ មានកន្លែងខូចខាតជាទម្ងន់ ដែលទាមទារឲ្យមានការជួសជុលយ៉ាងរហ័ស បើមិនដូច្នោះទេវានឹងស្លាប់ ។ ការចាប់ខ្លួន កឹម សុខា ការរំលាយចោលគណបក្សសង្គ្រោះជាតិ ការពង្រឹងវិធានការច្បាប់ ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ទាំងអស់នេះហើយជាការព្យាបាល និងជាការជួសជុលរបួសស្នាមនៃប្រជាធិបតេយ្យនៅកម្ពុជា ។

ហេតុនេះ ដើម្បីជួយរួមចំណែកជាមួយប្រជាជនកម្ពុជា ថែរក្សាឲ្យបានប្រជាធិបតេយ្យនៅកម្ពុជា ឬបើបេះដូងរបស់ពួកគេជាអ្នកប្រជាធិបតេយ្យបរិសុទ្ធស្មោះត្រង់មែននោះ គេគួរកុំប្រតិកម្ម ឬធ្វើបុរេវិនិច្ឆ័យ បែបអវិជ្ជមានមកលើកម្ពុជា ។ សូមចូលរួមចំណែកជាមួយកម្ពុជាដោយការបន្តផ្តល់ជំនួយសម្រាប់ការបោះ ឆ្នោត ការបន្តទិញទំនិញពីកម្ពុជាតាមរយៈសំណើរសុំពីសហជីពធំៗនៅកម្ពុជា ហើយសំខាន់ជាងគេបំផុត ត្រូវធ្វើការថ្កោលទោសជាសាធារណៈក្រុមជនក្បត់ជាតិ កឹម សុខា និងជួយសាទរការរំលាយចោលគណបក្សសង្គ្រោះជាតិ ។ ជាមួយគ្នានេះ ក៏សូមចូលរួមសប្បាយរីករាយជាមួយប្រជាជនកម្ពុជា ដែលមានមហាភ័ព្វវាសនាដ៏ខ្ពង់ខ្ពស់រកឃើញទាន់ពេលវេលាការឃុបឃិតជាប្រព័ន្ធ ដើម្បីបង្កើតឲ្យមានសោកនាដកម្មនៅកម្ពុជា កុំអីម៉ោងនេះប្រជាធិបតេយ្យនៅកម្ពុជានឹងស្លាប់បាត់ដោយសារព្យុះនៃបដិវត្តន៍ពណ៌ ដោយមិនអាចជួសជុលទាន់ឡើយ ៕

ដោយៈ លី ទួង

image

image

Facebook Comments
Loading...

19 COMMENTS

  1. 以低能量的1064-Q激光反覆掃於皮膚表面,逐步改善皮膚色素問題。 治療時產生的熱能能促進膠原蛋白的再生,回復肌膚彈性。 使用7mm平行光光頭,使輸出的激光更溫和及均勻。功效: 去除紋身 美白及去除面毛 令整體膚色更白更均勻 減淡及去除荷爾蒙斑或反黑 增加皮膚膠原蛋白,改善皮膚彈性 減淡深層色斑 : 黃褐斑,荷爾蒙斑,蝴蝶斑 以低能量的1064-QS激光反覆掃於皮膚表面,逐步改善皮膚色素問題 使用8-10mm平行光光頭,使輸出的激光 更溫和及均勻 1. 激光能透進皮膚深層 2. 激光被黑色素吸收 3. 產生熱能將黑色素體分解 4. 被呑噬細胞吸收及排出體外

  2. CO2激光(CO2 laser / 二氧化碳激光)的波長是10600nm,照射到皮膚上會被皮膚的水份吸收,瞬間將皮膚有問題的組織氣化。CO2激光可以用來消除各種皮膚問題包括疣、癦、痣、脂溢性角化、粉刺和汗管瘤等。當治療後,您的皮膚需要5至10天時間復原。期間保持傷口清潔便可。優點:CO2激光所切割的深度比刮除術較深,亦較精準。可以處理較深層的皮膚問題,例如去除癦、油脂粒、肉粒、疣、珍珠疣、角質增生等。其復原亦較快,減少留下疤痕的機會。它最大的優點在於,能夠進一步減少激光治療過程當中的熱損傷反應,提升了激光治療的安全性,治療過程中幾乎沒有疼痛感

  3. Restylane乃一系列用於美顏的長效透明質酸產品。 Restylane療程能有效撫平皺紋、美化臉型輪廓及唇部,並可改善膚質及肌膚的彈性。Restylane透明質酸作用原理 Restylane透明質酸均以非動物來源的透明質酸作為原料,獨有的NASHA™專利技術研製而成。微量Restylane透明質酸凝膠到皮膚中,可以讓您的面部肌膚恢復豐盈飽滿。 Restylane透明質酸中的透明質酸與人體內的天然透明質酸十分相似,使用前無需進行皮膚測試,引起過敏反應的機率亦極低。

LEAVE A REPLY

Please enter your comment!
Please enter your name here