រឿងរ៉ាវបាញ់ផ្អើលក្លឹបកំសាន្តរ៉ុក..តើសាច់រឿងបញ្ចប់ត្រឹមណាហើយ??

1924

គេកំពុងតែនិយាយពីសុខសន្តិភាព សុវត្ថិភាពសណ្តាប់ធ្នាប់សង្គមល្អក្នុងទូទាំងប្រទេស ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។ដឹងអីស្រាប់តែមានជនអាងក្បាលពាសដូឡាកូនលោកធំ ម្នាក់ឈ្មោះរិទ្ធហៅញ៉ាញ់ទៅបាញ់បោះបង្កររឿងនៅក្នុងក្លឹបកំសាន្តរ៉ុកធ្វើឲ្យមានរបួសមនុស្សវិះតែនឹងងាប់។

1338

មិនសុខមិនសាប់វាស្រាប់តែលេចមុខលោកប៉េអឹមម្នាក់មកកញ្ឆក់ទូរសព្ទ័អ្នកកាសែតបោក កម្ទេចចោលយ៉ាងអង់អាចក្លាហានព្រោះតែហ៊ានថតយករូបភាពការបាញ់ប្រហារគ្នានៅក្នុង ដែនដីពិសិទ្ធនេះ ទីនេះគ្មានអាណាធំជាងអញទេ។មានអាណាហ៊ានអើតក្បាលទៀតទេ?បើ ហ៊ានត្រូវមួយគ្រាប់ទៀត..ចង់ដឹងសាកមើល?? សូម្បីតែកាសែតក្នុងស្រុកនិងទូរទស្សន៍ក្នុងស្រុកមួយចំនួនដែលធ្លាប់តែក្អេងក្អាងក៏ក្រាបសំងំញាក់ សាច់ដូចកង្កែបប្រឡាកអំបិលដែរ កុំជោរ…លើកលែងតែកោះសន្តិភាពមួយដែលអត់ខ្លាច អត់ខ្វល់ អត់ដាច់ដាប ហើយហ៊ានផ្សាយការណ៍ពិតទាំងស្រុងនៅទំព័រមុខ។

តើរឿងនេះទៅដល់ណាហើយលោកមេប៉េអឹមរត្ន័ស្រ៊ាង និងលោកជួន សុវណ្ណ ឬមួយគ្រាន់តែរឿងកំប៉ិកកំប៉ុកប៉ុណ្ណឹង ទុកឲ្យ សម្តេចស្រែកទៀត??

fn-2017-11-29-08-56-14-0

1336

fn-2017-11-29-08-56-15-2

fn-2017-11-29-08-56-15-3

fn-2017-11-29-08-56-15-4