រឿង សារ័ត្ន និង ហ៊ឹម សេរី ប្រកួតជាមួយថៃ នៅលើសង្វៀនMY-TV

313

ភ្នំពេញ: រឿង សារ័ត្នក្លិបទ័ពឆ័ត្រយោង៩១១ដែលមានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៦១ដង ចាញ់២១ដង ស្មើពិន្ទុ ៥ ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១០ដងនោះ នឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Jek Noun Daengyim លើសង្វៀនMY-TVនៅយប់ថ្ងៃទី១ធ្នូនេះ ។

Jek Noun Daengyim មិនធ្លាប់មកប្រកួតនៅស្រុកខ្មែរទេតែគេជាអ្នកប្រដាល់មួយរូបមិនខ្សោយដែរ ។ គេមានប្រវត្តិប្រកួតចំនួន៣៣ដង ឈ្នះ២០ដង ចាញ់១១ដងស្មើពិន្ទុ ២ ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន៥ដង ។ជំនួបរវាងអ្នកប្រដាល់ទាំង ២ រូបនេះមិនដឹងថានរណាឈ្នះនោះទេ ។

Reang-Sarath------ [800x600]

ដោយឡែក ហ៊ឹម សេរីក្លិបតាព្រហ្មមានជ័យដែលមានប្រវត្តិប្រកួតចំនួន៨០ដង ឈ្នះ៦៥ដង ចាញ់ចាញ់១០ដងស្មើពិន្ទុ ៥ ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៥ដងនោះប្រកួតជាមួយអ្នកប្រដាល់ថៃKaeng Daeng Phnom Dongrak ។

អ្នកប្រដាល់ទាំង ២ រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។Kaeng Daeng Phnom Dongrakមានប្រវត្តិប្រកួតចំនួន៨១ដង ឈ្នះ៦៥ដង ចាញ់១៣ដងស្មើពិន្ទុ៣ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន៣ដង ។ចំនួនប្រកួតស្មើគ្នាបែបនេះនរណាជាអ្នកខ្លាំងលើសង្វៀន ។

Him-Serey--- [800x600]