ពិធីប្រកាសសហគមន៍តំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី

618

ខេត្តមណ្ឌលគិរី ៖ សហគមន៍តំបន់ការពារធម្មជាតិ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ទេសភាពខ្ពង់រាបភាគខាងកើត ប្រទេសកម្ពុជា ភូមិសាស្រ្តខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ ២០១៧ នេះនៅក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ។

IMG-20171129-WA0061

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សូខន ឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ប៉េង សម្បត្តិ អភិបាលរងខេត្តមណ្ឌលគិរី។

លោក ប៉េង សម្បត្តិ អភិបាលរងខេត្តមណ្ឌលគិរីបានមានប្រសាសន៍ថា ពិធីប្រកាសសហគមន៍តំបន់ការពារធម្មជាតិនាថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយសហគមន៍មូលដ្ឋានមានតួនាទីសំខាន់ក្នុងការចូលរួមការពារ និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ក្នុងនាមថ្នាក់ដឹកនាំខេត្ត សូមលើកទឹកចិត្តឱ្យមានការចូលរួម ពីស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមការពារការធនធានធម្មជាតិ ដោយអនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃគ្រប់រូបភាព នឹងកិច្ចការពារបរិស្ថាន និងច្បាប់ព្រៃឈើ ។

IMG-20171129-WA0072

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ទៀតថា ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក្នុងការការពារធនធានធម្មជាតិ មានសារៈសំខាន់ សម្រាប់គោលនយោបាយជាតិ ក្នុងការដាក់សត្វខ្លាធំ ក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពកនាឆ្នាំ ២០២៣ខាងមុខនេះ ដើម្បីបង្កើនជីវចំរុះ និងការចូលរួមអភិវឌ្ឍទេសចរណ៍ធម្មជាតិនៅថ្ងៃអនាគត ដើម្បីបង្កើននូវកំណើនភ្ញៀវទេសចរឲ្យមានការកើនឡើងក្នុងការផ្ដល់ឱកាសការងារ និងមុខរបរដល់ប្រជាពលរដ្ឋ ក្នុងស្រុកអោយមានការរីកចម្រើន។

ក្នុងឱកាសនោះដែរ ឯកឧត្តម សូខន ឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា តាមរយៈសកម្មភាពនៃការចុះសិក្សា និងវាយតម្លៃលើសហគមន៍តំបន់ការពារធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃស្រែពកខេត្តមណ្ឌលគិរីប្រកាសទទួលស្គាល់ស្របតាមនីតិវិធីច្បាប់ មានសហគមន៍តំបន់ការពារធម្មជាតិចំនួន៩ គឺសហគមន៍ទូលុង ឃុំក្រង់តេះស្រុកពេជ្រាដា សហគមន៍ត្រពាំងក្អើម ឃុំពូជ្រៃស្រុកពេជ្រាដា សហគមន៍ពូជ្រៃ ឃុំពូជ្រៃស្រុកពេជ្រាដា សហគមន៍ក្រង់រពុក ឃុំពូជ្រៃស្រុកពេជ្រាដា សហគមន៍អូរង្លាវ ឃុំស្រែហ៊ុយស្រុកកោះញែក សហគមន៍អូរឈូល ឃុំស្រែហ៊ុយស្រុកកោះញែក សហគមន៍ម៉ាលឺលកងប្រស់ ឃុំណងឃីលឹកស្រុកកោះញ៉ែក សហគមន៍អរបួនលើ ឃុំអរបួនលើស្រុកកោះញ៉ែក សហគមន៍យ៉ូកណាមរ៉ាម ឃុំសុខសាន្តស្រុកកោះញែក ។ ឯកឧត្តមបានបន្តទៀតថា រីឯសហគមន៍មួយទៀតឈ្មោះអូរឈួល គឺមិនទាន់មានលក្ខណៈគ្រប់គ្រាន់ មិនអាចរៀបចំប្រកាសបានទេ ដោយត្រូវការពេលវេលាសិក្សាបន្ថែម និងរកយន្តការដោះស្រាយពីភាគីពាក់ព័ន្ធបន្ថែមទៀត ដើម្បីកាត់បន្ថយនូវជម្លោះ និងជួយសម្រួលដល់ការចូលរួមគ្រប់គ្រងរបស់សហគមន៍។

 

បន្ទាប់មកឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ផ្ដាំផ្ញើ សូមអោយខាងសហគមន៍ការពារតំបន់ធម្មជាតិទាំងអស់ នៅក្នុងខេត្តមណ្ឌលគិរី ត្រូវធ្វើយ៉ាងណា សហការជាមួយអាជ្ញាធរ មន្ត្រីជំនាញ និងសមត្ថកិច្ច ដើម្បីថែរក្សាធនធានធម្មជាតិឲ្យបានគង់វង្ស សំរាប់កូនចៅជំនាន់ក្រោយបានប្រើប្រាស់បន្តដោយនិរន្តរភាព៕ដោយ(មនោរម្យ)

IMG-20171129-WA0073

IMG-20171129-WA0075

IMG-20171129-WA0074