ល្បែងស៊ីសង បៀរ អាប៉ោង និង ខ្លាឃ្លោក បើក លេងក្នុងអតីតហាង៨៨៨៨ យ៉ាងគគ្រឹកគគ្រេង លោកទិត្ត ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាបមើលអត់ឃើញ

9927

ខេត្តសៀមរាប៖ មានសេចក្តីរាយការណ៍មកថា ! ទីតាំង ល្បែងស៊ីសង បៀរ អាប៉ោង និង ក្តាមឃ្លោក ជាដើមស្ថិតនៅកន្លែងមានយីហោ អតីតហាង៨៨៨៨ ស្ថិតនៅខាងក្រោយស្តាត ចាស់ ក្នុងតារាងបាល់ កណ្តាល ក្រុង សៀមរាប ដំណើរការយ៉ាងរលូន គេសង្ស័យថា ! លោក ដេត មេប៉ុស្តិ៍ ស្វាយដង្គំ និងមន្រ្តីពាក់ព័ន្ធមួយចំនួន នៅពីក្រោយខ្នងបញ្ហានេះ និងបើកភ្លើងខៀវ ទើបដំណើរការរលូនរហូតដល់សព្វថ្ងៃមិនមានការបង្រ្កាបបែបនេះ ។
ប្រភពនិយាយថា ! ទីតាំងល្បែងស៊ីសងខាងលើដំណើដោយសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ធ្វើការបង្ក្រាប គឺដោយសារខ្លាចបាត់តំណែង ។

សូមបញ្ជាក់ថា លោក ហូ វ៉ាន់នី ងជាស្នងការនគរបាលខេត្តបន្ទាប់ពីកាន៎បាន១ចំអិន កំពឹស កាល ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ កន្លង គឺដោយសាតែលោក ធ្វើការបង្រ្កាបល្បែង ស៊ីសង យ៉ាងក្តៅគគុក ប៉ះចំខ្សែរអ្នកធំទើប លោកត្រូវខ្ទាត់ចេញពីដំណែង យ៉ាងតក់ក្រហុលបែបនេះ ។
ករណីខាងលើត្រូវបានប្រជាពលរដ្ឋ ក៍ដូចជាមជ្ឈដ្ឋានទូទៅ កំពុងទន្ទឹងចាំមើល លោក ទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាប ធ្វើការបង្រ្កាបបានដែរ ឫអត់ ព្រោះខេត្តសៀមរាប សំបូរខ្លាកំណាចច្រើនណាស់ ។

ជុំវិញសេចក្តីរាយការណ៍ខាងលើនេះយើងមិនអាចសុំការបំភ្លឺពីលោក ដេត មេប៉ុស្តិ៍ស្វាយ ដង្គំ បានទេនៅថ្ងៃទី ២៩ ខែវិច្ឆិកា នេះ។ សង្ឃឹមថាលោកស្នងការនគរបាលខេត្តសៀមរាប ទិត្យ ណារ៉ុង នឹង ចុះត្រួតពិនិត្យបង្ក្រាបបនល្បែងស៑ីសងដុះស្លែ១នេះជាមិនខាន។

FB_IMG_1511942381913

FB_IMG_1511942383737