មានករណីបាញ់បោះជាច្រើនគ្រាប់​នៅមជ្ឈមណ្ឌលរ៉ុក ក្លឹប Rock រងរបួស១នាក់

727

ភ្នំពេញ៖នៅវេលាម៉ោង៦៖០០នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមជ្ឈមណ្ឌលរ៉ុក មានករណីផ្ទះអាវុធជាច្រើនគ្រាប់ (៤គ្រាប់) នៅក្នុងមជ្ឈមណ្ឌលរ៉ុក និងបណ្ដាលមានអ្នករងរបួសស្រាលមួយនាក់ ហើយបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច និងកងរាជអាវុធហត្ថចុះមកឃាត់ខ្លួនជនសង្ស័យបាន១នាក់ផងដែរ។

សមត្ថកិច្ចបានប្រាប់ថា មានករណីផ្ទុះអាវុធពិតមែន តែមិនទាន់ដឹងថាជាករណីគំនុំ ឬករណីទំនាស់គ្នានោះទេ។ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីបាញ់ បោះជាច្រើនគ្រាប់នេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់កងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ។ អ្នកបាញ់បោះសេរីប្រើប្រាស់កាំភ្លើង K59។

កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា អ្នកបាញ់បោះសេរីនៅមជ្ឈមណ្ឌលកំសាន្ត Rock គឺជាកូនមន្រ្តីអ្នកធំមួយរូប ដែលចូលទៅបាញ់នៅក្នុងបន្ទប់ខារ៉ាអូខេតែម្តង៕

fn-2017-11-29-08-56-14-0

fn-2017-11-29-08-56-15-2

fn-2017-11-29-08-56-15-3

fn-2017-11-29-08-56-15-4