សារឿន​ ចាន់ ត្រៀមខ្លួនជួបជើងអ្នកប្រដាល់ថៃផា យ៉ាកណយ(Pha Yaknoy)

345

សារឿន ចាន់ក្លិបតាព្រហ្មមានជ័យដែលការប្រកួតជាមួយអ្នកប្រដាល់បរទេសមួយរយៈនេះជួបបរាជ័យញឹកញាប់នោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃផា យ៉ាកណយ(Pha Yaknoy)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

សារឿន ចាន់គេមានកលល្បិចវ៉ៃល្អតែកម្លាំងរបស់គេឆាប់ស្រុតចុះណាស់ ។ នៅពេលកម្លាំងធ្លាក់ចុះអ្នកប្រដាល់រូបនេះវ៉ៃចេញលែងរួចតែម្ដង ។ ចំពោះផា យ៉ាកណយគេមានកម្លាំងល្អ ឯ កលល្បិចមិនលើសារឿនចាន់នោះទេតែអ្នកប្រដាល់ថៃរូបនេះមានឈាមត្រជាក់ណាស់ ។

សារឿន ចាន់ាំអាចដណ្ដើមជ័យជំនះលើអ្នកប្រដាល់ថៃរូបនេះបានឬទេ ? បើបាននោះគេនឹងមានទីផ្សារប្រកួតឡើងវិញជាមិនខាន ។

Sareun-Chhan-Pha-Yaknoy [800x600]