រកឃើញឆ្អឹងមនុស្សនៅក្នុងខ្មោចនាវាដែលអណ្តែតមកទើរលើឆ្នេរសមុទ្រប្រទេសជប៉ុន

283

អាជ្ញាធរនៃប្រទេសជប៉ុនកំពុងតែព្យាយាមដើម្បីកំណត់អត្តសញ្ញាណទៅលើឆ្អឹងសាកសព៨នាក់ដែលគេបានរកឃើញនៅក្នុងខ្មោចទូកមួយគ្រឿងដែលអណ្តែត មកទើរលើឆ្នេរសមុទ្រជប៉ុន។គេបានរកឃើញសាកសពនេះនៅភាគខាង ជើងកោះAkita។រឿងនេះវាបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីគេបានឃើញបុរសជនជាតិកូរ៉េខាងជើងដែលជាអ្នកនេសាទបានអណ្តែតមកទើរនៅម្តុំនេះដែរ។នៅក្នុងឧប្បតិហេតុចុងក្រោយនេះ គឺដំបូងឡើយគេបានឃើញទុក មួយមមានប្រវែងប្រមាណ៧ម៉ែត្របានអណ្តែតមកទើរក្បែរឆ្នេរនៃទីក្រុងOgaកាលពីថ្ងៃអាទឹត្យ។

នៅថ្ងៃចន្ទ័មន្ត្រីជប៉ុនបានចូលទៅពិនិត្យទូកនេះក៏ស្រាប់តែប្រទះឃើញគ្រោងឆ្អឹងមនុស្ស៨នាក់រលេះរលួយសាច់អស់។ទីភ្នាក់ងារសារព៍ត មានKyodoបានដកស្រង់សំដីភ្នាក់ងារការពារឆ្នេរដែលបាននិយាយថា សាកសពទាំងនេះអាចជាជនជាតិកូរ៉េខាងជើង ដែលជាអ្នកនេសាទឬជាជនភៀសខ្លួន៕

image

image