ស្តេចពស់ថ្លាន់ប្រហារជីវិតបុរសម្នាក់នៅខេត្តសុខោទ័យ

2833

តាមប្រភពកាសែតបាងកកប៉ុស្ត៍ផ្សាយនៅថ្ងៃទី២៩ខែវិច្ឆិកានេះថា បុរសម្នាក់វ័យ៥៥ឆ្នាំត្រូវបានពស់ថ្លាន់យក្សមួយក្បាលរឹតរួតសម្លាប់នៅមុខបងស្រីរបស់គាត់តែម្តងដែលហេតុការណ៍នេះបានកើតនៅក្នុងស្រុកកុងក្រៃឡាត ខេត្តសុខោទ័យ ប្រទេសថៃ។

អ្នកស្រីSawaeng Thapkhlaiអាយុ៦៣ឆ្នាំបាននិយាយថា គាតបានលឺសម្លេងខ្ឌុំងខ្ឌាំងនៅខាងក្រោមផ្ទះ និងលឺសម្លេងប្អូនគាត់ស្រែកឲ្យជួយ ពេលនោះគាត់ក៏ចុះម កមើលស្រាប់តែឃើញថ្លាន់យក្សមួយក្បាលកំពុងតែរួបរឹតដងខ្លួនប្អូនប្រុសរបស់គាត់។នាងបានព្យាយាមស្រែកឲ្យគេជួយនិងបានរត់សំដៅទៅខាំកន្ទុយវាឲ្យរលារដងខ្លួនចេញ តែអត់ប្រយោជន៍ទេ ព្រោះពស់ នេះមានកម្លាំងខ្លាំងជាង ហើយអ្នកជិតខាងមកជួយយឺតពេលពេក ពស់នេះក៏បានសម្លាប់ប្អូនប្រុសរបស់ គាតទៅតែក្នុងរយៈពេលមួយភ្លែតប៉ុណ្ណោះ៕

image