ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie ជុំទី៣ ចាប់ផ្ដើមហើយ

2649

ភ្នំពេញ: ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie ជុំទី៣ នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី២ធ្នូនេះហើយបន្ទាវ់ពីជុំទី ២បានបញ្ចប់នោះ ។ ជុំទី៣នៅសល់ជើងខ្លាំងតែ ៨រូបប៉ុណ្ណោះអ្នកដែលឈ្នះនៅជុំទី៣នេះនឹងបានឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសម្រាប់អ្នកចាញ់គឺខ្ទាតចេញពីការប្រកួត ។

អ៊ុំ វណ្ណេតក្លិបមរតកយុទ្ធគុនខ្មែរត្រូវជួបប្រកួតជាមួយជើងខ្លាំងវ៉ែន ហុងជីវ៉ុងរបស់ក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបង ។

វណ្ណេតកាលពីជុំទី ១គេប្រកួតឈ្នះអ្នកប្រដាល់អ៊ុំ កំសត់ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងដោយពិន្ទុ ហើយនៅជុំទី២ គេប្រកួតឈ្នះភុន សោភ័ណ្ឌក្លិបនាគរាជមានជ័យនៅទឹកទី ១ ។ ចំពោះវ៉ែន ហុងជីវ៉ុងវិញនៅជុំទី ១ គេប្រកួតឈ្នះហ៊ឹម សារ៉ាន់សមាគមប្រដាល់ក្រសួងការពារជាតិនៅទឹកទី១ និង ជុំទី២ ឈ្នះទេស ជីវ៉ាក្លិបកងពលតូចលេខ៧០ដោយពិន្ទុ ។

សម្រាប់ជុំទី៣នេះកាន់តែសំខាន់ណាស់ទៅទៀតព្រោះអ្នកឈ្នះនឹងបានឡើងទៅប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានទៅអ៊ុំ វណ្ណេត ឬ វ៉ែន ហុងជីវ៉ុង ?

Um-Vannet [800x600]

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរសំអាង ឌុនក្លិបអេភូថងកីឡាប្រកួតជាមួយអ្នកប្រដាល់គឹម វាសនារបស់ក្លិបទ័ពឆ័ត្រយោង៩១១ ។

សំងាង ឌុនកាលពីប្រកួតជម្រុះនៅជុំទី ១ឈ្នះខុន ស៊ីចាន់ក្លិបអប់រំកាយស្រុកអន្លង់វែងខេត្តឧត្តរមានជ័យដោយពិន្ទុ និង ជុំទី ២ ឈ្នះរិទ្ធ មុន្នីក្លិបម្កុដរាជសីហ៍នៅទឹកទី ១ ។ចំបោះគឹម វាសនាវិញនៅជុំទី ១ ឈ្នះធា នុរាជក្លិបពោធិ៍ជ័យកីឡាដោយពិន្ទុ និង ជុំទី២ ឈ្នះរិន សារដ្ឋ ក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹកនៅទឹកទី១ ។

កៅអីវគ្កពាក់កណ្ដាលផ្ដាច់ព្រ័ត្របានទៅសំអាង ឌុន ឬ គឹម វាសនា ?ពួកគេសុទ្ធតែកំពូលអ្នកខ្លាំងដូចគ្នាបែបនេះនោះ ។

Sam-Ang-Dun [800x600]

ការប្រកួតជាលក្ខណៈន្តរជាតិវិញនោះម៉ន វីរៈក្លិបការិយាល័យទី៥កងទ័បជើងគោកប្រកួតជាមួយអ្នកប្រដាល់ថើប្រាប់ ប៉ាកបេកូ(Prab Pakbeko)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។

ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិនោះយ៉ាម រ៉េតក្លិបរស្មីកុមារកំព្រាប្រកួតជាមួយឡុង ប៊ុនយីមក្លិបសាលវ័ន្ដកីឡាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។ថាន ប៊ុនរ៉ុងក្លិបកងយោធពលខេមរភូមិន្ទប្រកួតជាមួយសយ សុខក្លិបពន្លឺវិបុលដារិទ្ធពោធិ៍សែនជ័យក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

Moan-Vireak [800x600]