ការប្រកួតប្រដាល់គុនខ្មែរ និងសាកលជើងឯកជាតិឆ្នាំ២០១៧ចាប់ផ្ដើមហើយ

722

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ និងសាកលជើងឯកជាតិឆ្នាំ២០១៧បានចាប់ផ្ដើមហើយដែលការប្រកួត ធ្វើនៅតំបន់ស្កាយលែនដ៍(Sky Land)នាឃុំវិហារសួគ៌ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល ដោយមានអញ្ជើញចូលរួមក្នុងពិធីសម្ភោធន៍បើកការប្រកួតដោយលោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាលោកឧត្តមសេនីយ៍ឯក តែម ម៉ឺនប្រធាន សហព័ន្ធប្រដាល់គុនខ្មែរ លោកសាស្ត្រាឆចារ្យវេជ្ជបណ្ឌិតឆឹងយ៉ៅយ៉េនប្រធានសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា នាល្ងាចថ្ងៃទី២៧វិច្ឆិកា ។

លោកម៉ិល កាដូអគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរបាននិយាយឲ្យដឹងថាការប្រកួតឆ្នាំនេះមិនមានការ បែងចែកជាក្របខ័ណ្ឌក-១ និង ក-២នោះទេអ្នកចូលរួមរួមសុទ្ធតែក្របខ័ណ្ឌក-១និងឆ្លងកាត់ការប្រកួតជម្រុះនៅតាម រាជធានី=ខេត្តរបស់ខ្លួនរួចរាល់ហើយ ។

លោកបន្តថាពេលនេះជាពេលវេលាគិតគូពីគុណភាពមិនមែនជាពេលវេលាបំផុសដូចមុនទេដូច្នេះត្រុវតែប្រកួត ក្របខ័ណ្ឌ ក-១ ។លោកអះអាងថាការបំផុសនៅតែមានតែគឺធ្វើនៅតាមស្ថាននីយ៍ទូរទស្សន៍នានារៀងរាល់សប្ដាហ៍។

លោក ប៊ួយ សុភ័ណ្ឌ អគ្គលេខាធិការនៃសហព័ន្ធកីឡា ប្រដាល់សកលកម្ពុជាបានប្រកាឲ្យដឹងដែរថាការប្រកួត ប្រដាល់សាកលមាន៨ប្រភេទទម្ងន់ដូចប្រដាល់គុនខ្មែរដែរហើយអ្នកឡើងមកប្រកួតថ្នាក់ជាតិនេះសុទ្ធតែឆ្លងកាត់ការ ប្រកួតជម្រុះនៅតាមរាជធានី-ខេត្តរបស់ខ្លួនដូចគុនខ្មែរដែរ ។

លោកប៊ូ ជុំសេរីដែលអញ្ជើញទៅចូលរួមប្រកាសបើកការប្រកួតនោះមានប្រសាសន៍ថាជាអ្នកកីឡាត្រូវតែប្រកាន់ឲ្យបាននូវគោលការណ៍អេហ្វ៣(F3)គឺហ្វែរផ្លេ(Fair-Play)ប្រកួតដោយយុត្តិធម៌ មិត្តភាព(Friendship) ប្រកួត ដោយប្រកាន់គោលការណ៍មិត្តភាព និងហ្វៃធីងស្ពីរីតFighting Spisit)ស្មារតីប្រកួត ។

photo_2017-11-28_18-15-51

photo_2017-11-28_18-15-38