ជើកឯកកីឡាអេឡិចត្រូនិក Cyberfusion 2017 គឺបានទៅលើក្រុម ​Intelligent Quotient

3773

ភ្នំពេញ៖ ការប្រកួតកីឡាអេឡិចត្រូនិកដណ្ដើមពានរង្វាន់ Cyberfusion 2017 (Dota 2) រដូវកាលទី១ ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា(E-Sport) និងក្រុមហ៊ុន វេសថិច មេឌា លីមីធីតបានបញ្ចប់ហើយក្រុមជើងឯកហើយបានទៅក្រុម Intelligent Quotientបន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិត ស្វាញជាច្រើនដំណាក់កាលកន្លងទៅ ។

ព្រឹត្តិការណ៍នេះ ប្រកួតនេះចែកជា ៣ដំណាក់កាល ដោយមាន ៥០ក្រុមចូលរួម ក្នុងនោះដំណាក់កាលទី១ គឺបានប្រកួតតាំងពីថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០១៧ មាន ៣០ក្រុមចូល ហើយបានប្រកួតជម្រុះសល់ ៣ក្រុម និងជម្រុះទុក ១ក្រុមឡើងមកចាំដំណាក់កាលផ្ដាច់ព្រ័ត្រ នោះគឺក្រុម Intelligent Quotient ។ រីឯដំណាក់កាលទី២ គឺប្រកួតកាលពីថ្ងៃទី១៦-១៧ ខែកញ្ញាមាន ២០ក្រុមចូលរួម ហើយបានជម្រុះសល់ ៤ក្រុម ដើម្បីឡើងជុំផ្ដាច់ព្រ័ត្រដូចគ្នា ។

បន្ទាប់ពីរកឃើញក្រុមជើងខ្លាំង ៨ក្រុម រួមមានក្រុម Intelligent Quotient, CA_?, Glory5, GreatSeven, The Horde, Danger Gaming, Sky Gaming, និង HSM។

ជាចុងក្រោយគណៈកម្មការប្រកួតបានចំណាយពេល ៣ថ្ងៃទៀត ដើម្បីចម្រាញ់រកជើងខ្លាំង ចាប់ពីថ្ងៃទី២៤-២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏តឹងតែង ក្រុម Intelligent Quotient និងក្រុម Glory5 បានដឹកដៃគ្នាឡើងវគ្គផ្ដាច់ព្រ័ត្រ ហើយលទ្ធផលកាត់សេចក្ដី គឺជ័យជម្នះបានទៅក្រុម Intelligent Quotient ដើម្បីគ្រងជើងឯកពានរង្វាន់ Cyberfusion 2017 (Dota 2) រដូវកាលទី១ តែម្ដង ។

សម្រាប់ប្រាក់រង្វាន់ជ័យលាភី ក្រុមជើងឯក Intelligent Quotient ទទួលបាន ៥,០០០ដុល្លារ, ក្រុមជើងឯករង Glory5 ទទួលបាន ៣,០០០ដុល្លារ, ក្រុមលេខ៣ The Horde ទទួលបាន ១,៥០០០ដុល្លារ និងក្រុមលេខ៤ CA-? ទទួលបាន ១,០០០ដុល្លារ ។ ចំណែកក្រុម HSM និង Great Seven ដែលឈរលេខ៥ និងលេខ៦ ទទួលបាន ៧៥០ដុល្លារស្មើគ្នា ខណៈក្រុម Dager Gaming និងក្រុម Sky Gaming ទទួលបាន ៥០០ដុល្លារដូចគ្នា ៕

photo_2017-11-27_07-34-40

photo_2017-11-27_07-34-42

photo_2017-11-27_07-34-36

photo_2017-11-27_07-34-43 (2)